ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយនៅលើបណ្តាញសង្គម ហ្វេសប៊ុក បន្ទាប់ពីបុរសម្នាក់បាន សម្រេចចិត្តគិតខ្លីរួចបញ្ចប់ជីវិតខ្លួនឯង ដោយយកកូនប្រុសម្នាក់ដែលកំពុងតែពេញស្រឡាញ់ទៅជាមួយខ្លួនថែមទៀតផង ។
យ៉ាងណាមិញមុនពេលគិតខ្លីបញ្ចប់ជីវិតខ្លួនឯងនិងកូនប្រុស បុរសម្នាក់នេះបានបន្សល់ទុកនូវសំបុត្រ មួយច្បាស់ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា ៖ ម៉ាក់អើយ កូនលាហើយ បងណាមើលម៉ាក់ផង ខ្ញុំហត់ហើយចង់សម្រាកហើយ ខ្ញុំខូចក្រលាន ពេទ្យឲ្យលាង ឈាម មួយអាទិត្យ ២ ទៅ ៣ ដង តែខ្ញុំគ្មានលុយទេ ឥលូវ ខ្ញុំទ្រាំលែងរួចហើយ ៩ ខែហើយដែលខ្ញុំដឹងតែគ្មានលទ្ធភាពព្យាបាល ។
អូនអើយយើងគ្មានលុយទេ បើបងរស់យើងអស់លុយច្រើនអូនជំពាក់គេ គ្មានលុយសងគេទេ កូនបញ្ញា បងយកទៅជាមួយហើយកុំអោយអូនពិបាក ព្រឹកៗឡើង ពិបាកដាសកូនទៅសាលាយឺត ។
តាមរយៈខ្លឹមសារនៅក្នុងសំបុត្រ ដែលបុរសម្នាក់បានសរសេរ គឺបានបង្ហាញច្បាស់ៗថា គាត់មានវិបត្តិ ផ្លូវចិត្តធ្ងន់ធ្ងរខ្លាំងណាស់ រហូតធ្វើឲ្យគាត់គ្មានជម្រើស ទើបជ្រើសយកការស្លាប់ តែអ្វីដែលគួរឲ្យរន្ធត់ចិត្តនោះគឺ បុរសម្នាក់នេះបានយកទាំងកូនប្រុស ទៅជាមួយទៀត ។
តោះកុំឲ្យខាតពេលយូរ ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូ