ព្រំ សំណាង បាន ក្លាយ ជា កីឡាករ កម្ពុ ជាទី ២ បន្ទាប់ ពី ជើង ខ្លាំង ធឿន ធារ៉ា ដែល អាច ដណ្តើម បាន ខ្សែ ក្រវាត់ នៅក្នុង ព្រឹត្តិ ការណ៍ Thai Fight បន្ទាប់ ពី រូប គេ បាន បុក ជង្គង់ បណ្តាល ឱ្យ ម្ចាស់ ខ្សែ ក្រវាត់ ៣ ស្ថា ប័ន របស់ អង់ គ្លេស Thomas Carpenter ដួល សន្លប់ ក្នុងការ ប្រកួត កាល ពី យប់ ថ្ងៃទី ៥ ខែកុម្ភៈ កន្លងទៅ ។
ជ័យ ជម្នះ របស់ ព្រំ សំណាង ពិត ជា ធ្វើឱ្យ អ្នក គាំទ្រ កម្ពុជា មាន ការ ភ្ញាក់ ផ្អើល ខ្លាំង និង បាន លើក មុខ មាត់ « គុន ខ្មែរ » ឱ្យ កាន់តែ ល្បី រន្ទឺ ថែម ១ កម្រិត ទៀត ព្រោះ ការ ឈ្នះ បាន ខ្សែ ក្រវាត់ ក្នុង ប្រភេទ ទម្ងន់ ៧៨ គីឡូក្រា ម នៅ Thai Fight នេះ ព្រំ សំណាង បាន ប្រើ ពេល ខ្លី បំផុត គឺ ត្រឹម តែ ១ នាទី ៥៦ វិនាទី ប៉ុណ្ណោះ ក្នុង ការ ផ្តួល Thomas Carpenter ឱ្យ សន្លប់ ក្នុង ទឹក ទី ១ តាម រយៈ ការ បុក ជង្គង់ ឆ្វេង ចូល ឆ្អឹង ជំនី រផុត ។
ក្រោយយកឈ្នះកីឡាករជើងខ្លាំង ២ រូបនៅលើ សង្វៀន Thai Fight រួចមកឃើញថាកេត្តរ៍ឈ្មោះរបស់ កីឡាករ ព្រុំ សំណាង កាន់តែមានភាពល្បីល្បាញខ្លាំង និងទទួលបានសម្លេងភ្លូកទឹកភ្លូកដីផងដែរពីសំណាក់ មហាជនខ្មែរ ។
ដោយឡែកបើយើងក្រឡេកមកមើលនៅកាលពីថ្ងៃ ៨ មីនា ដែរត្រូវជាថ្ងៃបុណ្យសិទ្ធនារី គេបានឃើញកីឡាករ ព្រុំ ទទួលបានរថយនត្ត មួយគ្រឿងពីក្រុមហ៊ុន Boostrong បន្ទាប់ពី ព្រុំ សំណាង បានចូលប្រគួតនៅក្នុងព្រិត្តិការណ៍ បីស្រ្តីយករង្វាន់ឡាន ដែលបង្កើតឡើងដោយក្រុមហ៊ុន ភេសជ្ចៈ Boostrong ផងដែរ ។
នៅក្នុងការប្រគួត បីស្រ្តីយករង្វាន់ឡាន នេះដែរ កីឡាករ ព្រុំ សំណាង បានជាប់ចំណាត់ថ្នាក់លេខពីរ តាមលក្ខណរបស់ក្រុមហ៊ុន គឺមិនទទួលបានរថយន្តនោះទេ ព្រោះរថយន្ត ទុកអោយតែអ្នកជាប់ចំណាត់ថ្នាក់លេខមួយប៉ុណ្ណោះ ប៉ុន្តែដោយសារតែចង់លើកទឹកចិត្ត ដល់កីឡការ ព្រុំ សំណាង និងឃើញពីការតស៊ូ អត់ធ្មត់របស់កាត់ ទើបខាងក្រុមហ៊ុន Boostrong បានសម្រេចប្រគល់ជូនរង្វាន់រថយន្តមួយគ្រឿង ដល់កីឡាករ ព្រុំ សំណាង ផងដែរ ដូច្នេះអ្នកលេខមួយ និងលេខពីរ គឺសុទ្ធតែទទួលបានរង្វាន់រថយន្តទំនើបដូចគ្នា ។
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូដូចតទៅ ៖