កាលពីពេលថ្មីៗនេះនៅក្នុងទីក្រុងសៀងហៃ គេប្រទះឃើញនារីវ័យចំណាស់អាយុ ៥០ឆ្នាំម្នាក់ ដែលបានធ្វើការតុបតែងខ្លួនរបស់នាងឱ្យក្លាយជាព្រះនាងតូចដ៏គួរឱ្យស្រលាញ់នៅលើផ្លូវ Anfu ក្នុងទីក្រុងសៀងហៃ។ ដោយក្នុងនោះស្ដ្រីរូបនោះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ នានានៅក្នុងទីក្រុងបានធ្វើការសម្ភាសន៍រូបនាងផងដែរ ដោយនាងបានបញ្ជាក់ថា នាងជាមនុស្សធម្មតាដូចមនុស្សទូទៅដែរ ចំណែកការដែលនាងមិនមានស ក់ ហើយធ្វើការតុបតែដោយបូរមក្កុដនោះមិនមែនរូបនាងជ្រុះ ស ក់ ឬបាត់ បង់ស ក់ ដោយតែជំ ងឺឬអ័ រ ម៉ូ ននោះឡើយ "។


និយាយពីសក់ខ្លី ព្រះនាងរូបនោះតូចនិយាយថា រូបខ្លួនបានធ្វើការកាត់វាខ្លីដោយខ្លួនឯង នេះជាគ្រាន់តែស្ទីលនៃការលេងម៉ូតសក់តែប៉ុណ្ណោះ ដោយនោះមិនមែនជាការធ្លាក់ឬបាក់ទឹកចិត្ដនោះឡើយ ។ ជាងនេះ នារីរូបនោះត្រូវបានគេធ្វើការរាយការណ៍នៅលើបណ្ដាញសង្គមអ៊ីនធឺណិតថានាងមានអចលនទ្រព្យផ្ទះល្វែងចំនួន 10 នៅទីក្រុងសៀងហៃនៅផ្លូវ Wukang ។


ជាងនេះផងដែរ ព្រះនាងតូចវ័យ៥០ឆ្នាំរូបនោះ បាននិយាយថាខ្លួននាងស្រលាញ់រូបរាងរបស់ខ្លួនណាស់ ដោយនាងបានវាយតម្លៃរូបរាងរបស់នាងរហូតដល់ 90 ពិន្ទុថែមទៀតផង ។ នៅក្នុងនោះ នាងក៏ជាម្ចាស់ហាងសម្លៀកបំពាក់ដ៏ធំមួយនៅក្នុងទីក្រុងសៀងហៃ ដោយបានរៀនចប់សិក្សាផ្នែកគ្រប់គ្រងសណ្ឋាគារនៅឯសាកលវិទ្យាល័យ។


នារីរូបនោះក៏បានធ្វើការលើកទឹកចិត្ដដល់មនុស្សទូទៅផងដែរ ឱ្យចេះមានការស្រលាញ់នូវអ្វីដែលខ្លួនចង់ ប្រសិនចង់មានភាពស្អាត យើងគ្រប់រូបត្រូវតែមានភាពជឿជាក់លើខ្លួនឯងថាពិតជាមានភាពស្រស់ស្អាតគ្រប់ជ្រុងជ្រោយ ។


ជាពិសេសឲ្យតែមានទំនុកចិត្តលើខ្លួនឯងគឺវាមានភាពគ្រប់គ្រាន់ទៅហើយ ដរាបណាអ្នកជឿជាក់ថាអ្នកអាចធ្វើបាន ពិភពលោកទាំងមូលនឹងបង្កើតផ្លូវសម្រាប់អ្នក។ សូមកុំវាយតម្លៃមនុស្សតាមរូបរាង របស់គេឱ្យសោះ ! ព្រះនាងតូចនៃផ្លូវ Anfu ជាកម្លាំងសម្រាប់អ្នកទាំងអស់គ្នា ។







ប្រភព៖ weibo
សម្រួលអត្ថបទ ៖ SP