មហាជនទូទាំងប្រទេសប្រាកដជាបានស្គាល់ ម្ចាស់ហាងពេជ្រ និងមាស និងជាម្ចាស់ផលិតផល N.N.P យ៉ាងច្បាស់រួចមកហើយ ជាពិសេសគឺលើបណ្តាញសង្គមហ្វេសប៊ុក គឺមានការចែកចាយ និងគាំទ្រយ៉ាងខ្លាំង ចំពោះម្ចាស់ហាងពេជ្រ ទ្រី ដាណា ដែលអ្នកនាង តែងតែបង្ហាញពីសកម្មភាពមនុស្សធម៏ ជួយដល់មនុស្សជាច្រើន ជាពិសេសគឺអ្នកចេះតស៊ូនៅក្នុងជីវិតតែម្តង។


បើក្រឡេកទៅមើលពីទ្រព្យសម្បត្ដិរបស់ថៅកែស្រីរូបនេះវិញ គេសង្កេតឃើញថាអ្នកស្រីពិតជាមានភាពស្ដុកស្ដម្ភពិតមែន ប៉ុន្ដែគេមិនបានដឹងថានៅពីក្រោយនៃទ្រព្យសម្បត្ដិដែលអ្នកស្រីរកបានមកនេះ សុទ្ធសឹងតែបានមកពីការប្រឹងប្រែងទាំងថ្ងៃទាំងយប់មិនឈប់នោះឡើយ ដែលអាចធ្វើឱ្យអ្នកស្រីអាចឈានដល់ចំណុចកំពូលមួយនេះ។


យ៉ាងណាមិញ ក្រោយពីមានភាពមមាញឹកនៅក្នុងការរកស៊ីក៏ដោយ នាពេលថ្មីៗនេះថៅកែពេជ្រស្រី ទ្រី ដាណានៅតែអាចឆ្លៀតពេលចែករំលែកបរិយាកាសសប្បាយរីករាយជាមួយអ្នកគាំទ្ររបស់អ្នកស្រីនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ដោយអ្នកស្រីបានធ្វើការរៀបរាប់បែបកំប្លែងថា ធុញការងារច្រើនពេកអត់អ្នកជួយចង់តែការប្តីអោយបាត់ តែអត់មានអ្នកយក ដោយក្នុងនោះអ្នកស្រីក៏បានធ្វើការខមិនបន្ថែមថា ហាមសើចខ្ញុំនិយាយមុខស្ងួត។ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនបានធ្វើការចូលខមិនជាច្រើនចំពោះសំណេរមួយនោះ ដោយហ្វេនៗខ្លះខមិនថា ដូចមិនជឿថាអត់អ្នកយក ដោយអ្នកខ្លះបន្ថែមថា ចែចេះលេងសើចច្រើនណាស់ ជាដើម។




