ទីតាំងល្បែងសុីសងដុះស្លែ Net 365 នៅជាប់ផ្លូវ៤៧៤ ក្នុងសង្កាត់បឹងត្របែក លួចបេីកលេងមិនខ្លាចនគរបាលចុះបង្ក្រាប
Sophea
-

​ ភ្នំពេញ​ ៖​ មានទីតាំងល្បែងសុីសងដុះស្លែមួយកន្លែងដែលកន្លងមកគេស្គាល់ ឈ្មោះថា Net 365 នៅជាប់ផ្លូវលេខ៤៧៤ ទល់មុខការ៉ាស់សាំងPTT ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បានលួចបើកដំណើរការលេងធម្មតា និងមានមនុស្សចេញចូលជាច្រើនទៀតផង ដោយមិនខ្លាចញញេីតនិងអាជ្ញាធរដែនដីមានសមត្ថកិច្ចចុះបង្ក្រាបនោះឡេីយ​ ។

​ គួររំលឹក​ថា​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​បានចេញបទបញ្ជា ដាច់ណាត់មួយ ឱ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសងគ្រប់ប្រភេទទាំងអស់ឱ្យខាងតែបាន។ សម្តេចតេជោ​ បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។​

​ ជាក់ស្តែងទីតាំងលួចបេីកល្បែងសុីសងខាងលេីនេះ​ នៅមិនទាន់ឃេីញមានអាជ្ញាធរមូលដ្ឋាន​ និងសមត្ថកិច្ចជំនាញធ្វេីការស្រាវជ្រាវឆ្មក់បង្ក្រាបនោះទេ ។ នេះអាចបញ្ចាក់ថា​ អាជ្ញាធរកំពុងតែនាំគ្នាផ្គើននិងបទបញ្ជារបស់សម្តេចតេជោ​ ហ៊ុន​សែន​ យ៉ាងបន្ទុក ក្នុងការមិនអនុវត្តន៌តាមបទបញ្ជារបស់សម្តេចតេជោ​ ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា។

​ ពលរដ្ឋសង្ឃឹមថា​ អាជ្ញាធរមូលដ្ឋាន​ និងកម្លាំងជំនាញរៀបចំឆ្មក់បង្ក្រាបទីតាំងខាងលេីនេះឱ្យមានប្រសិទ្ធិភាព​ផង​ ដេីម្បីជាតម្លាភាព​ នៃការបង្ក្រាបទីតាំងល្បែងផ្សេងៗមានការឃាត់ខ្លួនបានអ្នកលេង​ ព្រមទាំងម្ចាស់ទីតាំង​ និងវត្ថុតាង​បញ្ចូនដល់ដៃតុលាការ​ ៕ដោយ​ ៖​ ជីម​ ភារ៉ា