ការនាំខ្លួនទៅតុ លា ការ ត្រូវបានសមត្ថកិច្ចធ្វើឡើងតាមដី កាប ញ្ជាឱ្យចូលខ្លួនរបស់លោក គឹម ហុងសាន ព្រះរា ជអា ជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យឈ្មោះ ហ៊ន សាលី ចូលទៅបំភ្លឺលើបណ្តឹងរបស់ឈ្មោះ អឿន ម៉ូនីកា ដែលប្តឹ ងចោ ទប្រ កា ន់ពីប ទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺពាក់ព័ន្ធនឹងការចេញមូលប្បទានបត្រគ្មានសាច់ប្រាក់”សែកស្អុយ” ប្រមាណ១០ ម៉ឺនដុល្លារអាមេរិក ។
ប៉ុន្តែបើតាមឈ្មោះ ហ៊ន សាលី និយាយថា លុយនោះគេបានសងទៅដើមបណ្តឹងជាបន្តបន្ទាប់ ហើយ ដោយសារតែមួយរយៈនេះដើមប ណ្តឹងត្រូវជា ប់ឃុំខ្លួននៅក្នុងព ន្ធនា គារទើបមានការខ កខានក្នុងការទូទាត់ប្រាក់ ដូច្នោះមិនត្រូវឃា ត់ខ្លួនគេទេ។
ស្របពេលព័ត៌មាននេះលេចធ្លាយមិនប៉ុន្មានផងតារាសម្តែង សុវណ្ណ សំណាង ដែលត្រូវបាន គេស្គាល់ថាជាគូស្នេហ៍របស់តារាសម្តែង លីលី បានចេញមុខបង្ហោះសារនៅតាមបណ្តាញ សង្គមដែលមានអត្ថន័យថា«ខ្ញុំបាទ សុវណ្ណ គ្រួសារ លីលី សុំបដិសេធរាល់ការចោ ទប្រ កា ន់ រឿ ងឆ បោ កលុយតុងទីនព្រោះខ្ញុំបាទបានទូទាត់រួចរាល់អស់ហើយហ្វេ ប៊ុ កគាត់ខ្ញុំបាទកាន់» ការលើកឡើងរបស់ តារាសម្តែង សុវណ្ណ សំណាង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយ ចំនួនបានសួរនាំជាច្រើនដោយសួរថា«តើពេលនេះ លីលី យ៉ាងម៉េចហើយ» «នរណាជាអ្នក ប្តឹ ងគាត់ »«ជូនពរឱ្យគាត់រួចផុតពីការចោ ទប្រ កា ន់មួយនេះ»ជាដើម ។ប៉ុន្តែលោក សុណ្ណ សំណាង មិនបានឆ្លើយតបនោះឡើយ ។
បច្ចុប្បន្ន កញ្ញា ហ៊ន សាលី កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើការស៊ើបសួរនៅឡើយ៕