ធ្លាប់តែឃើញ តារាយូធូបស្រី ផាច តុបតែងបែបស្រុកស្រែ ដល់ពេលតុបតែងខ្លួន បែបនេះ ប្លែកខ្លាំងណាស់ រហូតដល់ហ្វេនលាន់មាត់ថា...
Sophea
-

ថ្មីៗនេះនៅលើបណ្តាញសង្គមសព្វថ្ងៃមហាជនជាច្រើនបានសង្កេតឃើញមានអ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្កើតមាតិកាប្លែកៗផ្សេងៗពីគ្នាជាច្រើន ដើម្បីទាមទារប្រជាប្រិយភាព និង ភាពល្បីល្បាញសម្រាប់ខ្លួន តែយ៉ាងណាក្នុងនោះគេឃើញមានមួយចំនួនតូចបានបង្កើតមាតិកាមកជាមួយភាពជ្រុលជ្រួស ធ្វើលើសលួសហួសព្រំដែនក្រមសីលធម៌ ទាំងកាយ វាចា និង ចិត្ត ដែលបង្កជាការវិភាគវែកញែកពេញបណ្តាញសង្គម ក្រោមរូបភាពចង់បានភាពល្បីឆាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយើងក្រលេកមកមើលតារាយូធូបស្រី ឆម ស្រីផាច ពិតជាអ្នកធ្វើវិដេអូដ៏មានភាពថ្លៃថ្នូរម្នាក់ នៅក្នុងបណ្តាញសង្គម ជាមួយនិងសម្លេងដ៏មានប្រជាប្រិយភាពនៅខេត្តបន្ទាយមានជ័យ សម្លេងរដឺន ដ៏គួរឲ្យទាក់ទាញជាមួយទេសភាពនៃទីស្រុកស្រែចំការ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកមហាជនធ្លាប់តែឃើញ ស្រីផាច តុបតែងខ្លួនបែបស្រុកស្រែនៅក្នុងការរៀបចំថតវិដេអូនានា ដែលមានទៅមានភាពសាមញ្ញជាទីបំផុត ប៉ុន្ដែនាពេលថ្មីៗនេះស្រាប់តែបានធ្វើឱ្យអ្នកគាំទ្រមានភាពភាន់ច្រលំនិងស្រឡាំងកាំងជាខ្លាំងបន្ទាប់ពីនាងបានផ្លាស់ការប្ដូរការតុបតែងខ្លួនមកជាមនុស្សសម័យថ្មី ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ដោយនៅក្នុងនោះនារីរូបស្រស់រូបនោះក៏បានធ្វើការបង្ហោះសារយ៉ាងខ្លីថា សុំស្អាតមួយថ្ងៃហើយពុកម៉ែបងប្អូន ។

ក្រោយពីឃើញបែបនោះ អ្នកគាំទ្រនិងហ្វេនៗរបស់នាងបានចូលទៅធ្វើការបញ្ចេញមតិជាច្រើនដោយអ្នកខ្លះលើកឡើងថា អូសមួយភ្លែត មើលអត់ចង់ស្គាល់ idol ។ ជាងនោះគឺក៏ឃើញមានតារាសម្ដែងជើងចាស់លោក សាវិន ហ្វីលីព ក៏បានចូលទៅធ្វើការខមិនលើរូបភាពរបស់នាងផងដែរដោយលើកឡើងថា មេីលអត់ចង់ស្គាល់ ធ្លាប់តែឃេីញពាក់អាវការ៉ូចាស់ៗ និងមានប្រិយមិត្ដជាច្រើនបានធ្វើការចុចលែក និងផ្ដល់បេះដូងជាកម្លាំងចិត្ដគាំទ្រជាច្រើនដល់រូបនាងផងដែរ។