ការព្រាត់គ្នាពីអ្នកដែលយើងស្រលាញ់ភ្លាមៗ ដោយយើងមិនបានព្រៀងទុក ជាការព្រាត់ដែលគេមិនអាចវិលមកវិញបានគេបានទៅកន្លែងឆ្ងាយសែនឆ្ងាយនោះមុនយើងបាត់ទៅហើយយើងមិនអាចប្រឆាំងនឹងធម្មជាតិ មិនអាចបញ្ឈប់ការបែកគ្នាបាន ហើយក៏មិនអាចដឹងបានដែរថា ក្នុងឆាកជីវិតយើង នឹងត្រូវព្រាត់អ្នកជាទីស្រលាញ់ប៉ុន្មានដង?
ការព្រាត់ដោយមិនបានត្រៀម មិនបានសូម្បីតែលាគ្នាជីវិតមនុស្សខ្លីណាស់ យើងមិនអាចដឹងទេថា ក្នុងពេលមួយនាទីទៀត មួយម៉ោងទៀត ឬ មួយថ្ងៃទៀតនឹងមានរឿងអ្វីកើតឡើងដូច្នេះសូមស្រលាញ់អ្នកនៅជុំវិញខ្លួនឲ្យបានច្រើន អ្នកមិនអាចដឹងទេថា នេះវាអាចជាពេលចុងក្រោយដែលអ្នកជួបគេឬអត់?
ជាក់ស្តែងដូចជាការណីរបស់បុរសដ៏គួរឲ្យអាណិតម្នាក់នេះ គាត់កំពុងតែឈឺចាប់ខ្លាំងរកអ្វីព្រៀបផ្ទឹមពុំបានឡើយ ព្រោះប្រពន្ធ ជាទីស្រឡាញ់របស់គាត់ បានទៅចោលគាត់លែងមានថ្ងៃត្រឡប់វិញហើយ ដោយបន្យល់ទុកតែអនុស្សាវរីយ៍ និងការចងចាំល្អៗជាមួយគ្នាតែប៉ុណ្ណោះ ។
យ៉ាងណាមិញ នេះបើយោងតាមការបង្ហោះរបស់ បុរសជាប្តីបានរៀបរាប់យ៉ាងកំសត់ដូច្នេះថា ៖
ប្រពន្ធ : បងអើយ អូនញុំាមីបឋម អូនល្វើងមាត់ណាស់ អូនចង់ញុំាអីអោយឆ្ងាញ់ម្តង បងជិតដល់ខួបអាពាហ៍ពិពាហ៍យើងហើយ បងមានអីអោយអូនអត់ បងអើយ អូនចង់ទៅដើរលេង ចង់ទៅបោះតង់ បងអើយ អូនចង់ទៅកំពង់សោម ទៅលេងម៉ាក់ លេងប៉ា ហើយបានទៅ សួរសុខទុក្ខប៉ាបងផង
បងអើយ មិនបាច់មើលអូនច្រើនទេ បងអត់ធ្វើការច្រើនថ្ងៃហើយ ប្រយ័ត្នគេថាអោយ ចាំម៉ែមក ហើយម៉ាក់មកចាំអូនទៅពេទ្យមួយពួកគាត់វិញ ចុងក្រោយ ប្តីម្នាក់នេះបានត្រឹមឈរមើលអូនផុតទៅនៅនឹងមុខ ទាំងជួយអីអូន អត់បាន
បងអត់ដឹងថាអូនពិបាកក្នុងខ្លួនខ្លាំងប៉ុន្នានទេ អូនសម្លាញ់ថៃ្ង១១ ខែមីនា ឆ្នាំ ២០២២ ជាថ្ងៃមង្គល ប៉ុន្តែ ថ្ងៃដដែល ឆ្នាំនេះ គំរបខួបអាពាហ៍ពិពាហ៍១ឆ្នាំ ប្រែក្លាយជាថ្ងៃដ៏ក្រៀមក្រំដែលបងពិបាកទទួលយក ត្រឹម១០នាទី អូនលាបងទៅហើយ
សូមអូនទៅអោយបានសុខណា ណាប្រពន្ធសម្លាញ់ សូមអូនកើតជាតិណាៗ សូមអូនជួបតែសុខ ជួបតែរឿងចំរើនល្អៗ អាយុវែង សុខភាពរឹងមាំ គ្រប់ៗជាតិ
បើមានជាតិមុខពិតមែន បងសូមធ្វើជាប្តីអូនម្តងទៀត