លោក ឯម រៀម ដែលគេផ្ដល់នាមក្រៅមួយទៀតថាបណ្ឌិតច្នៃម៉ូដ កាន់តែលេចធ្លោរតាមរយៈការស្លៀកពាក់ និងតែងខ្លួនប្លែកៗទៅចូលរួមកម្មវិធីនានា ខណៈដែលសមត្ថភាពច្នៃម៉ូដរបស់លោកសម្រាប់តារាចម្រៀង និងតារាសម្ដែងល្បីៗ ត្រូវបានគេទទួលស្គាល់ថាមានភាព ល្អប្លែកដាច់គេ។
មិនត្រឹមតែប៉ុណ្ណោះ លោក ឯម រៀម រៀនចប់បណ្ឌិតខាងច្នៃមូតនៅប្រទេសបារាំងបែបសិល្បៈទំនើប(ភាពស្រមើស្រមៃ) ដូច្នេះលោកត្រូវបង្កើតសិល្បៈបែបស្រមើស្រមៃរបស់លោក ដើម្បីបង្ហាញមនុស្ស នៅជំវិញខ្លួនឲ្យមានការចាប់អារម្មណ៍ផងដែរ ។
ដោយឡែកអ្វីដែរគួរឲ្យមានការភ្ញាក់ផ្អើលនោះគឺ នៅកាលពីពេលថ្មីៗនេះ លោក ឯម រាម ត្រូវបានមហាជនជាច្រើន បានសម្តែងការរិះគន់ទៅកាន់រូបលោក តាមរយៈសម្លៀកបំពាក់មួយដែរលោកបានច្នៃឡើងតាមការ ស្រមើស្រមៃចេញពីគំនិតរបស់លោក។
ក្នុងនោះដែរគេក៏បានឃើញលោក ជំទាវ ហ៊ុន សុីណាត បានចេញមកបង្ហាញការប្រត្តិកម្ម ដោយបានយករូបថតរបស់លោក ឯម រាម ផ្គំជាមួយនិង ចែអំបិលម្ទេស ដែលល្បីរឿងហូបស្បែកជើងជាមួយនិង អំបិលម្ទេសនោះ ដោយលោកជំទាវបានភ្ជាប់មកជាមួយនិងសារ សំណេរដែរមានខ្លឹមសារដូច្នេះថា ៖
«បងប្អូននាងសុីស្បែកជើង សុីគ្រាប់បែកសុីពោះវៀនកង់ ដូចខ្វះណាស់អីវប្បធម៌ខ្មែរដែលល្អផូរផង់មិនព្រមយកមកបង្ហាញបរទេសទេ ចូលចិត្តតែចម្លងអាសិល្បៈបែបៗពួកលោកខាងលិចយកមកបំពុលសង្គមទៅវិញ។ អាគាត់ហ្នឹងឃើញធ្វើបែបៗនេះយូរហើយមិនដឹងថាគាត់ហ្នឹងមានខ្សែពួរខាងណាបានជាក្រសួងពាក់ព័ន្ធមិនហ៊ានក្អកទុកឲ្យបំពុលសង្គមមិនចេះឈប់សោះ» ។
បន្ទាប់ពីបានឃើញលោកជំទាវ ហ៊ុន សុីណាត បង្ហាញប្រត្តិកម្មបែបនេះហើយ មានមហាជនជាច្រើនបានចូលទៅធ្វើការ ខមមិន ដូច្នេះថា ៖
- ខ្ញុំបាទក៏សង្កេតឃើញដូច្នេះដែរ កន្លងមកខ្គុំក៏បានឆាតនិយាយក្នុងន័យអប់រំដែរ តែអត់បានទេ គាត់ឆ្លើយមកវិញហើយជេរយើងឡើងហុយដី
-គួរតែមានទម្លាប់យកអ្នកមានស្នាដៃច្នៃប្រឌិតដុះខាត់ហេីយតម្រង់ទិសជាជាងមេីលឃេីញកំហុសតិចតួចហេីយធ្វេីអោយជីវិតអ្នកមានគំនិតលិចលង់
-ខ្ញុំបាទត្រេកអរមែនទែន នៅពេល លោកជំទាវ អ៊ុ ប្រត្តិកម្មចំពោះទង្វើទាំងនេះ ព្រោះថាមានបងប្អូនយើងច្រើនដែររិះគន់ដល់គាត់ តែគាត់តបវិញហំ ហំ មាំណាស់!
-ពេលខ្លះវារៀងជ្រុលបន្តិច តែពេលខ្លះក៏ចូលចិត្តភាពច្នៃប្រឌិតគាត់ដែរ តែខ្ញុំគិតថានេះជាសិទ្ធរបស់គាត់ទេ
-វប្បធម៌នៅតែជាវប្បធម៌ តែអ្វីដែលធ្វើឲ្យវប្បធម៌ឆាប់រលាយនោះ គឺមនុស្ស ៕
តោះចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖