កាលពីយប់ថ្ងៃទី 18 ខែមីនា ឆ្នាំ2023 នេះ នៅកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023 ដែលរៀបចំដោយខាងក្រុមហ៊ុនស្មាតត្រូវបានប្រារព្ធឡើងនៅក្នុងបុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) នៅក្នុងយប់នោះដែរ ឃើញថាមាន តារា និងបុគ្គលល្បីៗចូលរួមជា ច្រើននាក់ ជាមួយនឹងការរៀបចំខ្លួនដ៏លេចធ្លោរអស់ស្ទះ។
ជាមួយគ្នានេះដែរ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023 ក៏មានវត្តមានរបស់តារាសម្តែង មាន សូនីតា ទៅចូលរួមដែរ នៅក្នុងយប់នោះគេបានឃើញតារាស្រីរូបនេះ បានបង្ហាញខ្លួននៅក្នុងឈុតមួយមើលទៅពិតជាស្អាតខ្លាំងមែនទែន ។
នៅក្នុង រ៉ូបពណ៍ខ្មៅដែរមានកន្ទុយវែងអន្លាយ ដោយបានរចនាឡើយយ៉ាងយកចិត្តទុកដា រំលេចមកជាមួយនិងក្បាច់ក្បាច់ខ្មែរពណ័មាស យ៉ាងភ្លឺចែងចាំង ធ្វើឲ្យតារាសម្តែង មាន សូនីតា កាន់តែមានសម្រស់ស្អាត និងពោពេញទៅដោយភាពទាក់ទាញផងដែរ ។
សូមបញ្ជាក់ផងដែរថា កញ្ញា មាន សូនីតា គឺជាតារាស្រីខ្មែរ ដែលមានឈ្មោះបោះសម្លេង ក្នុងវិថីសិល្បៈ និង មាននាមជា រាជនីក្រមា មាន សូនីតា តែងតែបង្ហាញនូវសកម្មភាពថ្មីៗរបស់នាងតាមរយៈបណ្ដាញសង្គមជានិច្ច។ រាជនីក្រមារូបនេះ មានទេពកោសល្យខាងសម្ដែងយ៉ាងស្ទាត់ជំនាញ មិនតែប៉ុណ្ណោះនាងក៏ជាតារាបង្ហាញម៉ូត ថតពាណិជ្ជកម្មធំៗផងដែរ៕
តោះចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖