ជាការពិតណាស់ នៅក្នុងរយៈប៉ុន្មានថ្ងៃនេះឃើញថា លោក ឯម រាម ដែរជាបណ្ឌិតច្នៃម៉ូតដ៏ចំណានម្នាក់ ត្រូវបានមហាជនខ្មែររិះគន់លោក ដូចទឹកបាក់ទំនប់ ទៅលើ ការស្លៀកពាក់របស់លោក នៅក្នុងកម្មវិធី Pleng Music Award ២០២៣ ។
យ៉ាងណាមិញដោយឃើញរឿងមួយនេះ មានបងប្អូនខ្មែរយើងជាច្រើនកំពុងតែមានការ ជជែកវែកញែកគ្នាខ្លាំងនៅ
លើបណ្តាញសង្គម លោកឯកឧត្តម ហ៊ុន ម៉ានី ក៏បានបង្ហាញ មតិផ្ទាល់ខ្លួនរបស់លោក តាមរយៈដែរមានខ្លឹមសារដូច្នេះថា ៖
ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមសាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។ ខ្ញុំផ្ទាល់យល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែយើងមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ។
ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។ ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា។
តោះចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖