ប្រិយមិត្ដមហាជនប្រាកដជាបានស្គាល់មកហើយពីតារាកំប្លែងស្រី បញ្ចេញវោហារ ចាក់ទឹកមិនលិចនៅក្នុងក្រុមកំប្លែងរបស់លោកតាវ៉ិច ទ័រគឺអ្នកនាងខ្ញុង ដោយតារាកំប្លែងស្រីរូបនេះ មិនត្រឹមតែមានសមត្ថភាពនៅក្នុងការសម្ដែងនោះទេ តារាសម្ដែងស្រីរូបនេះថែមទាំងមានទេពកោសល្យនៅក្នុងការតន្ដ្រីបុរាណខាងអាយ៉ៃ និងការរកស៊ីផងដែរ។




ដោយឡែកបើគេក្រឡេកមើលទៅជីវភាពសិល្ប:របស់តារាកំប្លែងស្រីរូបនេះ ពិតជាមានភាពរីកចម្រើនជាលំដាប់ពីមួយថ្ងៃៗ ដោយតារាស្រីរូបនេះក៏បានធ្វើការបង្ហាញពីជីវិតហ៊ីហារ នៅក្នុងការទិញផ្ទះថ្មីៗនិងឡានទំនើបនេះផងដែរ ប៉ុន្ដែភាពហ៊ឺហារ និងសេចក្ដីសុខចម្រើនរបស់តារាស្រីរូបនេះមិនបានយូរនោះឡើយ ពោលគឺត្រូវជួបព្យុះផ្ទួនៗយ៉ាងឆាប់រហ័ស នៅក្នុងការជាប់បំណុលរបស់គេជុំទិស ដោយម្ចាស់បំណុលខ្លះ ក៏មានការអធ្យាស្រ័យល្អ និងម្ចាស់បំណុលខ្លះក៏បានធ្វើការផ្ដឹងផ្ដល់ថែមទៀតផង ។




ក្រោយពីឆ្លងកាត់នូវទុក្ខវេទនា អស់រយះពេលប្រហែលជា២ទៅ៣ឆ្នាំមកនេះ តារាកំប្លែងស្រីរូបនេះខិតខំប្រឹងតស៊ូជាខ្លាំងដោយនាងខិតខំប្រឹងប្រែងមិនរាថយនោះឡើយ ពោលការងារអ្វីក៏តារាកំប្លែងស្រីរូបនេះធ្វើបានទាំងអស់ មិនថាការច្រៀងភ្លើងការ ការលក់គ្រឿងអាហារ និងគ្រឿងសម្អាងនោះឡើយ ពោលធ្វើយ៉ាងណាត្រូវធ្វើការសងបំណុលរបស់នាងដែលជំពាក់ទាំងប៉ុន្មានឱ្យបានរួចរាល់ផងដែរ។




យ៉ាងណាមិញមហាជនហាក់ឃើញថាតារាស្រីរូបនេះកាន់តែមានភាពស្រស់បស់និងមានសង្ឃឹមឡើងវិញនៅក្នុងការដោះបំណុល ចំពោះការបង្ហោះសារដ៏មានអត្ថន័យនៃការប្រឹងប្រែងរបស់នាង ដែលរៀបរាប់ពីការតស៊ូរបស់ខ្លួនក្នុងពេលកន្លងមក ចែកជូនមហាជន ដោយតារាកំប្លែងស្រីរូបនេះបានសរសេរថា៖ អរគុណខ្លួនឯងដែលរឹងមាំចាប់តាំងពីទទួលការងារឡើងវិញមក។មិនសូវបានមានពេលសម្រាកទេ។សង្ឃឹមថាឆ្នាំនេះនៅដោះស្រាយរួចរាល់គ្រប់បញ្ហា។ អរគុណដែលបានទុកឱកាសឲ្យខ្ញុំនឹងប្រើសមត្ថភាពនិងកម្លាំងនេះជារបស់ខ្ញុំសូមបងប្អូន។មិនអោយខ្វះមួយកាក់មួយសែន ណាឡើយ អរគុណកូនអរគុណប្ដីកម្លាំងចិត្តដ៏ធំធេងសម្រាប់ខ្ញុំ។
















