ម្យ៉ាងម្នាក់ទេបង! បងប្រុសម្នាក់នេះទុកប្លង់ផ្ទះនៅផ្ទះ ចំណែកAdmin ទុកប្លង់នៅធនាគារ សុវត្ថិភាពណាស់
Sophea
-

ជាការពិតណាស់ មនុស្សយើងម្នាក់ៗ តែងតែមានការរៀបចំទុកដាក់នូវសម្ភារះ របស់របរ ផ្ទះសម្បែង លុយការ និងឯកសារផ្សេងៗទៅតាមរបៀបរបបនិងចំណង់ចំណូលចិត្ដរបស់ខ្លួន មិនតែប៉ុណ្ណោះក៏រៀបចំទុកដាក់របស់របរទាំងនោះគឺដើម្បីសុខសុវត្ថិភាពនៃទ្រព្យសម្បត្ដិរបស់ខ្លួន ពីការខូចខាតនិងការបាត់បង់នានា។

បើនិយាយពីចំណែកការរៀបចំទុកដាក់លុយកាក់ឬឯកសារនានាអ្នកខ្លះអាចធ្វើការរៀបចំទុកដាក់នៅកន្លែងសុវត្ថិភាពមួយចំនួនដូចជា ក្នុងតុ កេស ទូរដែក នៅក្នុងផ្ទះ ឬផ្ញើនៅធនាគារជាដើម  ដើម្បីប្រាកដថាលុយកាក់ឬឯកសារទាំងនោះត្រូវបានរក្សាដោយមិនមានផលប៉ះពាល់នោះឡើយ។  

ប៉ុន្ដែជាក់ស្ដែងបើក្រឡេកមើលទៅកាន់បងប្រុសម្នាក់ដែលមានគណនីហ្វេសប៊ុកដែលមានឈ្មោះថា Mean Kunthea  បានធ្វើការចែករំលែកពីការទុកដាក់ឯកសារប្លង់ផ្ទះរបស់គាត់នៅក្នុងផ្ទះ ដោយបានធ្វើការៀបរាប់ថា ចង់ប្រាប់បងប្អូនទាំងអស់គ្នាបេីមានប្លង់ដីសូមកុំទុកនៅផ្ទះអីយកវាអោយគេងម៉ាស៊ីនត្រជាក់ផ្ទះបងដាបងសាក់អោយអស់ទៅមេីលប្លង់មីងខ្ញុំទុកនៅផ្ទះសត្វវាស៊ីអស់ហេីយ។  

ក្រោយពីឃើញការបង្ហោះអំពីប្លង់ផ្ទះដែលត្រូវសត្វកកេរនិងកាត់ស៊ីទាំងអស់ ស្ទើរតែខូចខាងទាំងស្រុងធ្វើឱ្យមហាជនមានការអាណិតជាខបងប្រុសខាងលើជាខ្លាំង ចំណែកអ្នកខ្លះក៏បានធ្វើការណែនាំពីវិធីទុកដាក់ជាដើមដើម្បីការពារកុំឱ្យមានការកាត់ឬកកេរពីសត្វល្អិចចង្រៃ ដូចជា កណ្ដុរឬកន្លាតជាដើម។