នៅក្នុងខណៈពេលនេះ រឿងរ៉ាវ លោក ស័ក្តិ ២ ដែរបានប្រើហិង្សា ដាក់ប្រពន្ធនោះ កំពុងតែមានការវែកញ៉ែកនៅលើបណ្តាញសង្គម ក្រោយ លោក ជា ប៊ុនថេង ដែលជាមន្ត្រី ស័ក្តិ២ នៅក្នុងក្រសួងមហាផ្ទៃ បានចេញមកបកស្រាយ ឲ្យមហាជនជួយរកយុត្តិធម៍ដល់ខ្លួន ជុំវិញរឿងមួយនេះ ។
យ៉ាងណាមិញ ក្រោយពេលឃើញស្វាមី ចេញមុខបកស្រាយបែបនេះហើយ ស្រាប់តែនារីជាប្រពន្ធមានឈ្មោះ ញឹម សុខឡេង ហៅក្រៅ Lumi បានចេញមកធ្វើការ ឆ្លើយតបទៅលើការបកស្រាយរបស់ប្តីខ្លួន ដូច្នេះថា ៖ ប្តីខ្ញុំទាំងស្អាត ទាំងសង្ហា មានឋានៈ មានយសសក័ រស់ក្នុងវង្សក្រកូលមួយដែរសមរម្យ, ខ្ញុំស្រលាញ់ប្តីខ្ញុំណាស់ ខ្ញុំស៊ូណាស់ទំរាំបានរស់ជួបជុំប្តីប្រពន្ធកូន… ស្នេហាខ្ញុំកំសត់ណាស់ តេីអោយខ្ញុំទៅរេីសយកអ្នកណាមកធ្វេីជាសាហាយទៀតនោះ’ ហេីយបេីមានសាហាយមែនក៏មិនបង្ហោះរូបអោយប្តីឃេីញច្បាស់ៗចឹងដែរ, តែនេះជារូបភាពតាំងតែមិនមានប្តីមានកូនម្លេស..
សម្រាប់រឿងកូន តាំងតែពីកូនក្នុងពោះ រហូតដល់កូនកេីត គឺខ្ញុំពពោះម្នាក់ឯង មេីលថែខ្លួនឯង បង្កេីតក៏ម្នាក់ដោយគ្មានវត្តមានប្តី វាជារឿងដែរឈឺចាប់បំផុតក្នុងជីវិត, ខ្ញុំមេីលថែកូនខ្ញុំដោយដៃរបស់ខ្ញុំផ្ទាល់ដោយគាត់ជាប្តីមិនដែលបានមកជួយមេីលថែ ថ្នាក់ថ្នម បមបីសោះឡេីយ.. ចឹងកុំបារម្មណ៍ខ្ញុំស្រលាញ់កូនខ្ញុំណាស់ ស្រលាញ់លេីសអ្នកឯងរាប់លានដង’
កុំដេីម្បីលាងខ្លួនឯង អោយល្អប្រពៃ ចោទប្រកាន់អ្នកដទៃថាចេះថាចុះ !