ដូចដែលប្រិយមិត្តបានដឹងហើយថា តារាស្រីស្រស់ស្អាត របស់ផលិតកម្មហង្សមាស កញ្ញា វ៉ាន់នីឡា គឺជាតារាចម្រៀងស្រីមួយរូបដែលមានភាពមានភាពលេចធ្លោជាខ្លាំង នៅក្នុងរង្វង់សិល្បៈ នាងមានសមត្ថភាព អាចច្រៀងបទចម្រៀងបានគ្រប់ទម្រង់ មិនថា សម័យឬ ក៏បុរាណនោះទេ មិនត្រឹមតែមានសម្លេងពិរោះ តែម្យ៉ាងទេ តារាស្រីរូបនេះ ក៏មានរូបសម្ផស្ស ស្រស់ស្អាតខ្លាំងថែមទៀតផង ។




យ៉ាងណាមិញភាពល្បីល្បាញរបស់តារាស្រីរូបនេះ មិនបានគង់វង្សស្ថិតស្ថេរនោះឡើយ ដោយនាងបានជួបនូវព្យុះភ្លៀងនៅក្នុងជីវិតជាច្រើនរហូតដល់ធ្វើឱ្យនាងបានធ្វើការផ្អាកពីវិស័យសិល្បះអស់រយះពេលជាច្រើនឆ្នាំ ។ ប៉ុន្ដែនាពេលថ្មីៗនាឆ្នាំចុងក្រោយនេះគេក៏សង្កេតឃើញថា ថ្វីបើនាងប្រឡូកចូលក្នុងវិស័យសិល្បះក្ដី ក៏កេរ្ដិ៍ឈ្មោះនឹងភាពល្បីល្បាញរបស់នាងមិនដូចពីមុននោះឡើយ។




យ៉ាងណាមិញស្រាប់តែពេលថ្មីៗនេះតារាស្រីរូបនេះស្រាប់តែធ្វើការទម្លាយរឿងនៅក្នុងចិត្ដដែលនាងលាក់កប់ទុកជាយូរមកហើយដោយបានធ្វើការរៀបរាប់ថា៖



មានមនុស្សជាច្រើនដែលមិនផ្តល់តំលៃអោយខ្ញុំ គេមើល-ងាយខ្ញុំណាស់! អ្នកខ្លះទៀតឃើញយើងមិនទាំងយកភ្នែកមើលយើងផង គេថាគេស្គាល់តារាល្បីៗធំៗជាច្រើន ចឹងបើយើងអត់និយាយរកគេមុនក៏គេអត់និយាយរកយើងដែរ . ប៉ុន្តែរឿងនេះអត់បញ្ហា ! បញ្ហាត្រង់ថា ទោះខ្ញុំគ្មានកេរ្ត៍ឈ្មោះ មិនល្បី រឺខ្ញុំមកពីប្រភពណាក៏ដោយ វាគឺជាខ្ញុំ !ខ្ញុំអាចមានសមត្ថភាពទិញបាយញាុំ ខ្ញុំមានផ្ទះតូចល្មមគ្រាន់ទុកជ្រកភ្លៀង វាប្រសើរណាស់ទៅហើយ ខ្ញុំអត់ដែលទៅអំពុលទុក្ខដល់អ្នកណាទេ . រៀនផ្តល់តំលៃអោយគេខ្លះៗទៅក៏ល្អ ដ៏រាបណាដែលគេមិនដែលធ្វើអោយើងក្តៅក្រហាយដោយសារគេផងនោះ ។