ព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី 32 ឆ្នាំ 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏បានកៀកខិតជិតមកដល់ផងដែរ ដោយឡែកក្នុងនោះក៏មានការធ្វើការលក់សំបុត្រចូលទស្សនាផងដែរដែរ ដោយតម្លៃតម្លៃសំបុត្រសម្រាប់ចូលរួមទស្សនាពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ដោយ ប្រភេទទី១ ២០មុឺនរៀល និង ប្រភេទទី២ ១០មុឺន រៀល ។
ក្រោយពីតម្លៃនៃការចូលទស្សនាកីឡាស៊ីហ្គេមហាក់មានតម្លៃខ្ពស់គួរសម ជាហេតុធ្វើឱ្យប្រជាជនកម្ពុជាមួយចំនួនហាក់មិនសូវមានការសប្បាយចិត្ដនោះឡើយ ដោយអ្នកខ្លះចង់ចូលទស្សនាដោយផ្ទាល់តែគ្មានលទ្ធភាពនៅក្នុងការបង់ប្រាក់នោះឡើយ ។
យ៉ាងណាមិញភ្លាមៗនេះក្រោយពីការចេញនូវតម្លៃសំបុត្រនៅក្នុងការទិញចូលទស្សនារួចមក សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការចេញសារមួយជាបន្ទាន់ជូនប្រជាជនកម្ពុជាទាំងមូល ដោយនៅក្នុងសារនោះសម្ដេចបានធ្វើការបញ្ជាក់ថា ហាមមិនឱ្យមានការលក់សំបុត្រចូលទស្សនាការប្រកួត SEA Games ជាដាច់ខាត។ សម្តេចប្រកាសឱ្យប្រជាជនចូលមើលដោយសេរី ដោយទទួលបានការអបអរសាទរជាខ្លាំង ចំពោះការសម្រួលបងប្អូនប្រជាពលរដ្ឋរបស់ប្រមុខរដ្ឋាភិបាលនៃយើង។
សូមទស្សនាខ្លឹមសារវីដេអូទាំងស្រុងរបស់សម្ដេច ហ៊ុនសែន