មិនធម្មតា ហេង វិសាល ជូនការដូឡានដល់អ្នកមានគុណមុនបុណ្យចូលឆ្នាំ តម្លៃខ្ទង់ម៉ឺនដុល្លា
Sophea
-

ប្រិយមិត្ដមហាជនប្រាកដជាបានស្គាល់មកហើយអំពី តារាយូធូបើ ដ៏ល្បីឈ្មោះ ហេង វិសាល មិនត្រឹមតែជាបុរសដែលមានរូបរូបរាងខ្ពស់ស្រឡះ សម្រស់សង្ហារ ពោរពេញទៅដោយទេព្យកោសល្យនិងសមត្ថភាពដ៏លេចធ្លោមួយរូបផងដែរ  មិនតែប៉ុណ្ណោះបុរសសង្ហាររូបនេះថែមទាំងមានគូរដណ្ដឹង ដ៏ស្រស់ប្រិមប្រិ៍យ  ជាពិសេសលោកត្រូវបានគេទទួលស្គាល់ថាគឺកូនប្រុសមួយរូបដែលមានកត្ដញ្ញូធម៌ជាមួយនឹងអ្នកម្ដាយផងដែរ។ 

ពិតជាធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៣  តារាយូធូបើប្រុសរូបនេះបានធ្វើការជូនជាការដូរដ៏ធំ នូវឡានមួយគ្រឿងជូនដល់អ្នកម្ដាយជាទីស្រលាញ់របស់លោកនូវឡានDEFENDER ដ៏ទំនើបមួយគ្រឿង ដែលមានតម្លៃដល់ទៅខ្ទង់ម៉ឺនដុល្លាមុនថ្ងៃចូលឆ្នាំមកដល់។  

នៅក្នុងការបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់លោកបានធ្វើការរៀបរាប់ដូច្នេះថា ទិញឡានថ្មីSurpriseស្រីស្អាត តែគាត់ងរថាស្តាយលុយ ឡានដូចឆ្កួ... ត។  ក្រោយពីការជូនការដូ Surpriseអ្នកម្ដាយរបស់លោកដូច្នោះបានធ្វើឱ្យមហាជននាំគ្នាសាទរនិងធ្វើការខមិននូវពាក្យហេងៗប្រកបដោយសុខសេរីសួស្ដី ជាច្រើននៅក្នុងការទទួលសមាជិកថ្មីបន្ថែមទៀតផងដែរ។