មួយរយះពេលចុងក្រោយនេះ រឿងអាស្រូវ របស់អតីតបេក្ខភាពកម្មវិធី The Voice Cambodia រដូវកាលទី១លោក ប៊ុត សីហា កំពុងតែត្រូវបានបុរសម្នាក់ធ្វើការបក.អា.ក្រា.ត ក្រោយពីជំពាក់បំណុលរបស់ខ្លួន ដោយហាក់មិនអើពើចំពោះការសងនូវប្រាក់ដែលបានខ្ចីនោះឡើយ មិនតែប៉ុណ្ណោះ លោកប៊ុត សីហា ថែមទាំងបានធ្វើការយកឈ្មោះរបស់ថៅកែពេជ្រ អ្នកស្រី ទ្រី ដាណា ជាសម្អាងនៅក្នុងការដែលខ្លួនដើរខ្ចីលុយរបស់អ្នកដ៏ទៃថែមទៀតផង ។

នៅក្នុងសារបង្ហោះរបស់បុរសម្នាក់ដែលមានគណនីហ្វេសប៊ុក Bondcher Buth បានធ្វើការរៀបរាប់ដូច្នេះថា ៖ ខ្ញុំមិនបានចោទប្រកាន់ទេ គឺ សីហា ប៊ុត ពិតជា ឆ.បោ.ក លុយរបស់ខ្ញុំពិតមែន ដូចនេះខាងខ្ញុំបានរៀបឯកសារផ្លូវច្បាប់សំរាប់ពាក្យផ្តឹងរួចរាល់ហើយ !


មួយវិញទៀត ខ្ញុំនិងបងស្រីទ្រីដាណា មិនមានបញ្ហា និងគ្នាឡើយ ហើយ ខ្ញុំទាក់ទងទៅបង ទ្រីដាណា ក៏មិនមែនដើម្បីអោយបងស្រី ទ្រីដាណា សងលុយជំនួស ប៊ុតសីហា ទេ ។ ខ្ញុំទាក់ទងទៅបងស្រី គឺដើម្បីអោយគាត់បានដឹងពីទង្វើររបស់ ប៊ុត សីហា តែប៉ុណ្ណោះ ។ ដែលបាននិយាយយកឈ្មោះ បងស្រី ទ្រីដាណា ទៅអះអាងថា ខ្លួនមានកុងត្រាការងារ ប្រាក់ខែ ជាមួយបងស្រី ក៏ ដើម្បីអោយបង ទ្រីដាណា ដឹងមុន រឿង ប៊ុត សីហា យកឈ្មោះគាត់ទៅអះអាងដើរខ្ចីលុយគេ និងដើម្បីកុំយកឈ្មោះបងស្រី ទៅឆបោកខ្ចីលុយ អ្នកដទៃទៀត !

