ប្រជាជនខ្មែរពិតជាចង់ឃើញ ធី អាហ្គោ ទទួលបានសញ្ជាតិខ្មែរខ្លាំងណាស់ ក្រោយពីសម្ដេចហ៊ុន​សែនបានប្រកាសបែបនេះច្បាស់ៗតែម្ដង
Sophea
-

 ក្រោយ Thiago ត្រូវបានខាងស្ថាប័ន Muay Thai Federation ( WMO ) របស់ថៃ មិនបានផ្តល់តម្លៃខ្លួនឱ្យ  និងបានធ្វើការសម្រចចិត្ដ ដកខ្សែក្រវ៉ាត់ ក្រោមលេសថា កីឡាករសញ្ជាតិប្រេស៊ីល ធ្លាប់តែធ្វើការហ្វឹកហាត់ក្បាច់ម៉ឺយថៃ  បែរជាលើកតម្កើងនិងតំណាងឱ្យក្បាច់គុនខ្មែរ ដែលខុសប្រាសចាកពីវិន័យ ជាពិសេសថែមទាំងបានបញ្ជាក់ថាកីឡាកររូបនេះ បានធ្វើការញុះញង់ នាំឱ្យមានការប្រកាន់ពូ ជ សា សន៍ ថែមទៀតផងដែលទាំងអស់នេះសុទ្ធតែជាលេស ព្រោះគេមិនចង់ឱ្យពិភពលោកបានស្វែងយល់ពីក្បាច់គុនម្ចាស់ប្រទេសដើមនោះឡើយ ព្រោះហេតុថាប្រសិនជាគេបានដឹងនោះក្បាច់ម៉ឺយថៃ និងត្រូវអាប់ឱនមុខជាក់ជាមិនខាន ។   

យ៉ាងណាមិញ រាល់ក្នុងគ្រោះតែងតែមានលាភ  បើយោងតាមគ្រុបតេលេក្រាមរបស់សម្តេច ហ៊ុន សែន បានប្រកាសឧបត្ថម្ភទៅកីឡាករ  Thiago Teixeira ចំនួន ២ ម៉ឺនដុល្លារ ហើយក៏នឹងអាចផ្តល់សញ្ជាតិ ខ្មែរឱ្យរូបគេផងដែរ មួយវិញទៀត ប្រសិនជាមិនមានការខុសទាល់ផ្នែកច្បាប់ណាមួយរបស់ប្រទេសប្រេស៊ីល សម្ដេចនឹងធ្វើការទូលព្រះមហាក្សត្រផ្ដល់សញ្ជាតិខ្មែរតែម្ដង។​​ 

បន្ថែមពីនេះទៀត Thiago ក៏ទទួលបានការឧបត្ថម្ភពីសប្បុរសជនមួយចំនួនទៀតផងដែរដូចជា៖​​ លោកឧកញ៉ា ស្រី ចាន់ថន ៣,៥០០ដុល្លារ  ឯកឧត្តម ខៀវ កាញារិទ្ធ ១,០០០ដុល្លារ  លោកជំទាវ ភឿង សកុណា ១០០០ ដុល្លារ  លោកជំទាវ ភឿង សកុណា ១០០០ដុល្លា និងសប្បុរជនដទៃទៀតផងដែរ។