ប្រិយមិត្ដមហាជនប្រាកដជាបានដឹងមកហើយថា កាលពីប៉ុន្មានថ្ងៃមុននៅក្នុងការប្រកួតប្រដាល់នៅលើសង្វៀនថោន ភាគីថៃបានបង្ហាញសកម្មភាពមិនពេញចិត្ដនោះឡើយ បន្ទាប់ពី កីឡាករ សូដា សូសែន ផ្ដួលឱ្យកីឡាករថៃ សន្លប់ ខាងថៃមិនអស់ចិត្ត មកសុំឆែកមើល ក្នុងបង់រុំដៃ តើមានលាក់អ្វី ?បានជាធ្ងន់យ៉ាងនេះ ដោយវា យ កីឡាកររបស់ ខ្លួ ន ដល់សន្ល ប់ ។


បើទោះជាយ៉ាងណាក៏ដោយដើម្បីធ្វើការបង្ហាញនូវសុច្ចរិតភាព កម្ពុជាមិនខា្លចនឹងការបើកបង់រុំដៃឱ្យទៅភាគីថៃពិនិត្យនោះឡើយ ដោយ ក្រោយពីធ្វើការស្រាយបង់រួច ពោលគឺគ្មានអ្វីនោះឡើយ ប៉ុន្ដែបែរជាភាគីថៃបញ្ជាក់ថា នោះជាការរុំបង់ដៃមិនស្មើភាព ដោយខាងកីឡាករកម្ពុជាធ្វើការរុំបង់ដៃ ក្រាស់និងខ្ពស់ពេក ដែលជាហេតុធ្វើឱ្យកីឡាកររបស់ខ្លួនចាញ់ដូច្នេះ។


ដោយព្រឹត្ដិការណ៍នៃការឆែកឆេរដៃរបស់ភាគីថៃ ដែលសង្ស័យថាកីឡាករកម្ពុជាមានបង្កប់អ្វីនៅក្នុងដៃ មិនទាន់នឹងផុតផងស្រាប់តែ ពេលនេះថៃបានធ្វើឱ្យខ្លួនឯងកាន់តែមានភាពអាម៉ាស់លើសដើម ក្រោយការប្រកួតថ្មីៗនេះ សង្វៀនប្រដាល់ថោន បានធ្វើការចាប់នូវភាពមិនប្រក្រតីទៅលើកីឡាករថៃ ដោយនៅក្នុងដៃបានធ្វើការបង្កប់នូវរបស់រឹងម្យ៉ាង ដែលគេសង្ស័យថារបស់រឹងដែលបង្កប់នៅក្នុងបង់រុំដៃមួយនោះ អាចបង្កគ្រោះថ្នាក់នៅក្នុងកំឡុងពេលប្រកួត ដែលជាហេតុធ្វើឱ្យអាជ្ញាកណ្ដាលផ្អាកការប្រកួតភ្លាមៗ ។






សូមទស្សនាវីដេអូ៖