នៅក្រោមការដឹកនាំរបស់លោក អេភូថង ឃើញថាប៉ុន្មានឆ្នាំចុងក្រោយមកនេះកីឡាករ ធឿន ធារ៉ា ពិតមានជាភាពល្បីល្បាញខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះភាពល្បីល្បាញនេះបានជួយផ្លាស់ប្តូរជីវភាពរបស់ កីឡាករ ធឿន ធារ៉ា ស្ទើរតែទាំងស្រុងផងដែរ ខណៈពីមុន ធឿន ធារ៉ា រកតែលុយបង់ថ្លៃបន្ទប់ជួលក៏គ្មាន ប៉ុន្តែបច្ចុប្បន្ន វិស័យប្រដាល់ បានធ្វើអោយ ធឿន ធារ៉ា មានគ្រប់យ៉ាង ទាំងលុយ ផ្ទះ និងដីធ្លី ជាដើម ។
ដោយឡែកអ្វីដែរគួរឲ្យភ្ញាក់ផ្អើលនោះគឺនៅកាលពីពេលថ្មីៗនេះ គេបានឃើញលោក គ្រូអេភូថង បង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ដូច្នេះថា ៖ ថ្ងៃនេះផុសរាងយប់បន្តិចហើយទម្រាំដាច់ចិត្តហ៊ានផុស ព្រោះគេធំ ខ្ញុំ អេ ភូថង មិនដឹងអីផងហេតុអ្វីបានជាទៅសុីញ៉េកុងត្រាសិស្សរបស់ខ្ញុំអោយទៅអ្នកដ៏ទៃដោយមិនបានសួរខ្ញុំមួយមាត់?
ចុះកាលពេល 5 ទៅ 6 ឆ្នាំមុនសិស្សខ្ញុំមិនទាន់ល្បីហេតុអីអ្នកមិនដណ្ដើមយកសិស្សខ្ញុំទៅ?
ហើយអ្នកដែលទៅចុះកុងត្រាអោយគេនឹងកាលពីសិស្សធ្លាក់ខ្លួនមិនទាន់ល្បីហេតុអ្វីមិនមើលថែគាត់ផង?
ដល់ពេលខ្ញុំសាងកេរ្តិ៍ឈ្មោះអោយគាត់បានល្បីហេតុអ្វីអ្នកឯងទៅសុីញ៉េកុងត្រាដោយមិនបានប្រាប់ខ្ញុំអីមួយមាត់ចឹង ?
ឃើញខ្ញុំតូចទាបជាងអ្នក គិតថាខ្ញុំមិនដល់មែនទេឃើញខ្ញុំមិនមាត់កុំថាខ្ញុំភ្លើអោយសោះ !
ខ្ញុំត្រឹមតែអតីតកីឡាករជើងចាស់មួយរូបតែប៉ុណ្ណោះគ្មានខ្សែហ៌ដូចអ្នកទេ តែសូមចេះអោយតម្លៃខ្ញុំផង !
មិនចប់ដោយស្រួលៗនោះទេ ? ។
តាមរយៈការបង្ហោះរបស់លោក គ្រូ អេភូថង ខាងលើនេះ បានសបញ្ជាក់ថា ពេលនេះមានអ្នកធំបានលួចចុះកុងត្រា កីឡាករ ធឿន ធារ៉ា អោយទៅក្លឹបផ្សេង ទាំងដែរមិនបានសួរនាំ និងប្រាប់ លោកគ្រូ អេភូថង សូម្បីតែមួយម៉ាត់ ហេតុដូច្នេះហើយទើបលោកគ្រូ ដាច់ខាងលើនេះ ។
បច្ចុប្បន្ន ចំពោះរឿងចុះកុងត្រានេះ យើងនៅមិនទាន់ទទួលបានព័ត៍មានជាក់លាក់ណាមួយពីសំណាក់ កីឡាករ ធឿន ធារ៉ា ដែរជាម្ចាស់ខ្លួននោះទេ ដូច្នេះគឺមានតែរងចាំតាមដានមើលទាំងអស់គ្នា ៕





