កាន់តែក្តៅ ! ប៉ូលិសចរាចរណ៍ម្នាក់ ចេញមុខបកស្រាយរឿង ពាក់ស្បៃឃ្លុំមុខ និងពាក់វែនតាខ្មៅ ពេលធ្វើការ
Sophea
-

នៅកាលពីពេលថ្មីៗនេះផ្ទុះការចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីមានប៉ូលិសចរាចរណ៍មួយក្រុមត្រូវបាន គេរិះគន់ថាបិទមុខ ពាក់វែនតាខ្មៅ មិនត្រឹមតែប៉ុណ្ណោះថែមទាំងនិយាយថា ពួកគាត់ដូចជាចោរថែមទៀតផង ។ 

យ៉ាងណាមិញនេះបើយោងតាការបង្ហោះរបស់ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជូនដំណឹងដូច្នេះថា ៖« ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់មន្ត្រីនគរបាលចរាចរណ៍ ដែលសារព័ត៌មាន CEN ចុះផ្សាយប្រមាទមេីលងាយមកលេីរូបគាត់ ដោយបានប្រៀបធៀបគាត់ ជាមន្ត្រីអនុវត្តច្បាប់ ទៅនឹង ចោរ ទៅវិញសូមអានអត្ថបទទាំងស្រុង ពីគណនីហ្វេសបុកឈ្មោះ Raksmey My “ឥឡូវខ្ញុំសុំបង្ហាញមុខរបស់ខ្ញុំអោយស្គាល់តែម្តង គ្រាន់តែខ្ញុំពាក់ស្បៃឃ្លុំមុខចុះធ្វើការហាលថ្ងៃក្ដៅបើម្បីការពារកម្ដៅនិងធូលីដីសោះនិង ស្រាប់តែមានផេកមួយនេះលួចថតយករូបខ្ញុំទៅផុសថាខ្ញុំឃ្លុំមុខដូចចោរ  ហើយមុននិងចោទខ្ញុំថាជាចោរនិងមានដឹងប្រវត្តិនិងប្រភពខ្ញុំមកពីណាអត់ ហើយខ្ញុំបានទៅលួចប្លន់ទ្រព្យសម្បត្តិរបស់អ្នកឯងអីខ្លះហើយឬនៅ សូមយកខួរក្បាលរបស់អ្នកមកគិតពិចារណាផងមុននិងវាយប្រហារគេ ប៉ុន្តែបើខ្ញុំធ្វើការអនុវត្តច្បាប់ចរាចរណ៍ខុសនិងល្មើសដែលច្បាប់ចរាចរណ៍ដែលបានចែងក្នុងមាត្រា សូមវាយប្រហារចុះខ្ញុំនិងទទួលយកគ្រប់យ៉ាង» ៕