ជឿជាក់ថាប្រិយមិត្តពិតជាមិនទាន់ភ្លេចនោះទេថា នៅកាលពីប៉ុន្មានថ្ងៃមុនមានរឿងភ្ញាក់ផ្អើលមួយបន្ទាប់ពីតារាចម្រៀង សុខុម រចនា បានប្រកាសថាបទចម្រៀងដ៏ពេញនិយមមានចំណងជើងថា How about now ជាបទចម្រៀងរបស់ខ្លួន ដោយមិនបញ្ជាក់ថា ខ្លួនជាអ្នក cover ដែរជាហេតុធ្វើឲ្យ អ្នកគាំទ្ររបស់ លោក ជី ដេវីត ដែរជាម្ចាស់បទ មានការមិនពេញចិត្តយ៉ាងខ្លាំង ។
យ៉ាងណាមិញក្រោយរឿងមួយនេះស្ងប់ស្ងាត់បានមួយរយៈឃើញថាពេលនេះ កញ្ញា សុខុម រចនា បានធ្វើការ cover បទចម្រៀង រាំញ័រ របស់ រ៉ាប៊ី ទៀតហើយ ចំណែកអ្នកគាំទ្ររបស់ រ៉ាប៊ី គ្រាន់តែឃើញបែបនេះស្រាប់តែសួរ រ៉ាប៊ី ថា ៖ «បងជួលគេអោយ cover មែន ព្រោះកាលមុនគាត់ធ្លាប់និយាយថា មានគេអោយលុយគាត់ទៅ cover បទចម្រៀងរបស់គេថែមទៀតផង» ។
បន្ទាប់ពីឃើញសំនួរបែបនេះ ស្រាប់តែតារាចម្រៀង រ៉ាប៊ី បានឆ្លើយតបដូច្នេះភ្លែតថា ៖« តារាណាមិនដឹងតារានេះគ្មានប្រវត្តជួលគេទេអូន តែបងក៏មិនចិត្តចង្អៀតដែល កុំអោយតែនិយាយអ្វីប៉ះ » ។ ការលើកឡើងរបស់ រ៉ាប៊ី បានបង្ហាញថានាងមិនបានមានចិត្តចង្អៀតចង្អល់នោះទេ យកបទចម្រៀងនាងទៅច្រៀង cover ក៏យកទៅ ប៉ុន្តែកុំធ្វើអ្វីឲ្យប៉ះពាល់ដល់នាងអោយសោះ នាងអាចនិងតបតទៅវិញ ។
















