ជឿជាក់ថាប្រិយមិត្តពិតជាបានដឹងរួចមកហើយពីរឿងរ៉ាវ គ្រួសាររបស់អតីតតារាចម្រៀង លោក សាពូន មីដាដា ជាមួយនិងតារាសម្តែងស្រីដ៏ល្បីឈ្មោះអ្នកនាង សឿ សុធារ៉ា ដោយអ្នកទាំងពីរបានលែងលះគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានបន្សល់ទុកនូវចំណងដៃកូនប្រុសស្រីចំនួន ២ នាក់ផងដែរ ។
យ៉ាងណាមិញទោះបីលែងលះគ្នាក៏ពិតមែន ប៉ុន្តែកូនៗនៅតែទទួលបានភាពកក់ក្តៅដដែល ដោយអ្នកទាំងពីរនៅតែមើលថែនិងផ្តល់ភាពកក់ក្តៅដល់កូនរបស់ខ្លួន ដោយមិនបានទុកអោយពួកគេចោលឡើយ ។
ដោយឡែកនៅកាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលក្រោយលោក សាពូន មីដាដា ទម្លាយថាកូនស្រីរបស់លោកបានផ្តាំលោកកុំអោយលោកយកប្រពន្ធថ្មីទៀត ហើយលោកក៏បានឆ្លើយតបវិញមិនសំចៃមាត់ដូច្នេះថា ពុកមិនយកប្រពន្ធទៀតនោះទេ ។
នេះបើយោងតាមការបង្ហោះទាំងស្រុងរបស់តារាចម្រៀងលោក សាពូន មីដាដា នៅលើបណ្តាញសង្គមហ្វេសប៊ុកបានរៀបរាប់ដូច្នេះថា ៖« កូនសួរ ពុកបទហ្នឹងពុកច្រៀងឲ្យនារីណា ? ហើយនារីហ្នុងស្អាតទេពុក ? ពុកនិពន្ធនិងច្រៀងឲ្យនារីម្នាក់កាលពីពុក នៅជាអ្នកភ្លេងម្លេះ នារីហ្នុងក៏ស្អាតដែរ ស្អាតបែបកាលហ្នុង ? ហើយកូនសុំស្នើពុកកុំយកប្រពន្ធទៀតអីណាពុក ពុកសន្យាថាមិនយកប្រពន្ធទៀតទេកូន »៕








