អ្នកលក់អនឡាញ Madamda សម្រេចបញ្ឃប់ការងារប្តីប្របន្ធ ២នាក់ ដែរត្រូវបានគេស្គាល់ថាជាតារា Tik Tok ក្រោយប្រើពាក្យសម្តីប្រមាថមើលងាយអ្នកស្រែថា គ្មានលទ្ធភាពទិញធុរ៉េនហូប ដូចខ្លួនជាអ្នកក្រុងនោះទេ ។ តាមរយៈពាក្យសម្តីប៉ុន្មានម៉ាត់នេះស្តាប់មើលទៅពិតជាធ្ងន់ធ្ងរណាស់ ដៀលប្រមាថអ្នកស្រែពេញៗមាត់តែម្តង ។
យ៉ាងណាមិញក្រោយពេលទទួលបានការរិះគន់ភ្លូកទឹកភ្លូកដីពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ហើយស្រាប់តែប្តីប្រពន្ធដែរជា តារាTik Tok មួយគូនេះបានេញមុខសុំទោសជាសាធារណៈផងដែរថាខ្លួនធ្វើនេះដើម្បី «ចង់ល្បីតែប៉ុណ្ណោះ» ។
ទោះបីជាមានការសុំទោសក៏ពិតមែនប៉ុន្តែមិនបានធ្វើឲ្យមហាជន ត្រជាក់ចិត្តនោះទេ ហើយនៅមុននេះបន្តិច អ្នកលក់អនឡាញ Madamda បានប្រកាសថា នាងសម្រេចបញ្ឃប់ការងារប្តីប្រពន្ធមួយគូនេះហើយ។
នេះបើយោងតាមការបង្ហោះរបស់អ្នកលក់អនឡាញ Madamda បានរៀបរាប់ដូច្នេះថា ៖ «នាងខ្ញុំCEOMadamdaសុំប្រកាសជាសាធារណះថាសុំបញ្ឈប់ការងារពួកគាត់ទាំងពីរចាប់ពីពេលនេះតទៅជាផ្លូវការ ។
បញ្ជាក់មានបងប្អូនខ្លះគាត់បាននិយាយមុនអោយគេប្រូមូតមិចមិនសរសេរប៉ារួអោយនិយាយអោយល្អ ចង់ប្រាប់បងប្អូនក្រុមហុនអត់ដែលអោយអ្នកប្រូមូតណាមួយមានការរៀបប៉ារូសំដែងទេព្រោះអីវាន់ខ្ញុំល្អពិតគុណភាពពិត និយាយតែការពិតគឺគ្រប់គ្រាន់ ឆុតខូលាចេនDa colla c នឹងឆុតវីតាមីនសំរកសុតតែមានអតិថិជនទទួលស្គាល់រឿងគុណភាព អត់ចាំបាច់រៀបប៉ារូសំដែងទេ តែនេះបុគ្គលមាបការគិតចំលែកចេញមកដៀលគេឯងនេះខ្ញុំក៏មិនដឹងថាគាត់យកអីមកគិតដែរ ពត៌មានលំអិតនៃការងាររបស់គាត់ខ្ញុំអាចបង្ហាញបានបើសរសេររៀបរាប់មិនអស់ទេខ្ញុំនឹងអធិប្បាយលំអិតបែបច្បាស់ៗក្នុងការឡាយយប់នេះម៉ោង6.30នាទី» ៕











