ថ្មីទៀតហើយ ! លក់ផលិតផលអត់ដាច់ ចង់ល្បីពេកចេញមកដៀលអ្នកស្រែ សុទ្ធតែអ្នកស្រែ អត់ពេលដេកអោបថើបគ្នា
-

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថានៅកាលពីពេលថ្មីៗនេះមានតារា Tiktok ម្នាក់ទើបតែត្រូវបានមហាជន រិះគន់ឡើងស្ពឹកមុខម្តងរួចមកហើយរឿង ដៀលអ្នកស្រែថាគ្មានលុយ ទិញធុរ៉េនហូប ដូចអ្នកក្រុង បន្ទាប់ពីចេញវិដេអូនេះហើយ ឃើញថាតារា Tik Tok រូបនោះទទួលបានការស្អប់ជាច្រើនពីសំណាក់មហាជន និងថែមទាំងត្រូវបានម្ចាស់ក្រុមហ៊ុន មួយបញ្ឍប់ពីការងារថែមទៀតផង ។

ជាក់ស្តែងពេលនេះមានការភ្ញាក់ផ្អើលជាថ្មីបន្ទាប់ពីមានបុរសម្នាក់ បានប្រើពាក្យសម្តីដៀលប្រមាថអ្នកស្រែទៀតហើយ ដោយនៅក្នុងវិដេអូនោះបុរសម្នាក់នោះបាននិយាយថា ពួកអាអ្នកស្រែគ្មានពេលដេកអោបថើបគ្នាដូចលោកឡើយ អ្នកស្រែបានតែមើលគោមើលក្របីនោះទេ មិនដែលស្គាល់ជាតិដេកអោបថើបគ្នាអញ្ចឹងទេ... ។ 

មិនខុសពីបុរសខាងលើទេបន្ទាប់ពីចេញវិដេអូមួយឃ្លីបនេះហើយ ស្រាប់តែមហាជនចូលទៅរិះគន់ភ្លូកទឹកភ្លូកដីផងដែរ និងមានអ្នកខ្លះបានសំណូមពរអោយសមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់នេះមកធ្វើការអបរំថែមទៀតផង ៕ 


ចង់ជ្រាប់កាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម ៖ 

https://www.facebook.com/100091981009985/videos/653232336268120?idorvanity=1241811069532879