ទោះចាញ់កីឡាករថៃក៏ដោយ ប៉ុន្តែលោកឧកញ៉ា ស្រី ចាន់ថន នៅតែផ្តល់ម៉ូតូមួយគ្រឿងដល់ កីឡាករ ឈឿង ល្វៃ ដដែល ជាការលើកទឹកចិត្ត
-

យោងតាមការបង្ហោះរបស់លោក ឧកញ៉ា ស្រី ចាន់ថន នៅមុននេះបន្តិចបានប្រកាសដូច្នេះថា ៖ ជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នាដូចដែលបងប្អូនបានជ្រាបមកហើយថា ការប្រកួតរបស់កីឡាករឈឿង ល្វៃ នៅថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2023 កន្លងទៅនេះ ដោយលទ្ធផលគឺ ល្វៃ មិនអាចយកឈ្នះលើកីឡាករថៃបាននោះទេបងប្អូន។ 

ការប្រកួតមានចាញ់មានឈ្នះជារឿងកីឡា បរាជ័យជាបទពិសោធន៍ ហើយត្រូវប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតដើម្បីបំពេញ នៅចន្លោះដែលខ្វះខាត។ ដោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការប្រកួតមួយនេះ នឹងលើកទឹកចិត្តដល់គាត់ទោះមិនទទួលបាននូវជ័យជំនះក៏ដោយក្នុងនាមខ្ញុំជាម្ចាស់ក្លឹប(គុនខ្មែរជើងឯកពិភពលោក)ខ្ញុំសូមប្រកាសថានឹងឧបត្ថម្ភ ម៉ូតូមួយគ្រឿងជូនគាត់ដដែល ។ 

សូមពុកម៉ែបងប្អូនទាំងអស់គ្នា នៅតែបន្តគាំទ្រកីឡាករគុនខ្មែរ របស់យើងឱ្យកាន់តែខ្លាំងក្លាជាងមុនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ ឆាកអន្តរជាតិនឹងពិភពលោក។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែរជួយខ្មែរ ខ្មែរអាចធ្វើបាន។ ដោយក្ដីគោរពនឹងស្រឡាញ់បំផុត ពីខ្ញុំបាទ ស្រី ចាន់ថន ៕