ភ្ញាក់ផ្អើល ! ឃើញ ជី ដេវីត បង្ហោះសារ ចង់ហូបសាច់នាគ ស្រាប់តែ អ្នកស្នងបារមីនាគម្នាក់ ចេញមករិះគន់ ជី ដេវីត ចំៗថា
-

ពិតណាស់នៅកាលពីពេលថ្មីៗនេះ គេបានឃើញតារាចម្រៀង រ៉េបលោក ជី ដេវីត បានបង្ហោះសារយ៉ាងខ្លីមួយថា «ចង់ហូបបបរសាច់នាគ » ក្រោយបង្ហោះបែបនះរួចឃើញថាមានការចាប់អារម្មណ៍ខ្លាំងមែនតែន និងមានអ្នកចូលទៅចុចឡែក ចុចបេះដូងរាប់មុឺននាក់ឯណ្ណោះ ។ 

យ៉ាងណាមិញបន្ទាប់ពីឃើញតារាចម្រៀងរូបនេះបង្ហោះសំណេរដូច្នេះហើយ​ ស្រាប់តែមានម្ចាស់ហ្វេសប៊ុកផេកឈ្មោះ «បារមី ស្តេចនាគខ្មែរ» បានរិះគន់លោក ជី ដេវីត ចំៗតាមរយៈសំណេរដូច្នេះថា ៖ «ទោះស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ ពាក្យឃ្លាខាងក្រោម​ បារមី​នាគ​ បារមីស្តេចនាគទទួលយកមិនបានទេ។ ឈាមខ្មែរជាឈាមស្តេចនាគ​ ឃ្លា"ចង់ហូបបបរសាច់នាគ" បារមីស្តេចនាគសំរេចថា​មនុស្សដែលសរសេរ​នោះ "គឺចង់សុីព្រលឹងដូនតាខ្មែរ" ធ្វេីអ្វីបានហ្នឹង​ មិនចាំជាតិក្រោយ! »  ។ 

បន្ទាប់មកនៅលើហ្វេសប៊ុកផេកមួយនេះបានបង្ហោះសារ បន្ថែមទៀតថា ៖« ពាក់ពន្ធ័ជាមួយG-David យាយតួស្នងគ្រាន់តែជាអ្នកនាំពាក្យ។ អ្នកដែលមិនពេញចិត្តចង់តវ៉ាសូមណាត់ជួបបារមីស្តេចនាគក្នុងសុបិន្ត។ "លឺសំលេងទាយបាន​"​ បេីចង់ល្បី​ ឡាយទាយរាល់ថ្ងៃ​ ល្បីហេីយ។ បេីតោងក៏មិនតោងមនុស្សដែលប្រមាថថានាគជាសត្វសំរាប់វាសុីដែរ។ » ៕