ត្រូវតែហាមកូនៗជាដាច់ខាត​ កុំអោយញាំគ្រឿងកំប៉ុងផ្អែមច្រើនពេក ប្រយ័ត្នត្រូវលាងឈាមទាំងវ័យក្មេង ដូចកុមារាម្នាក់នេះ
-

កុមារា Sok Vathana អាយុ 12 ឆ្នាំ រស់នៅខេត្តបាត់ដំបង ឪពុកជាគ្រូបង្រៀនសាលាបឋម ម្តាយជាអ្នកធ្វើនំខ្មែរលក់នៅផ្សារ។ ប៉ុន្មានអាទិត្យមុនគាត់បានទាក់ទង មកកន្លែងខ្ញុំធ្វើការដើម្បីសុំយក កូនមកលាងឈាម ហើយខាងក្រុមគ្រួពេទ្យក៏បានសាកសួរដំណើដើមទង ថាហេតុអីគាត់មិនលាងនៅ ខេត្ត។

ម្តាយអ្នកជំងឺឆ្លើយថា មិនមែនគាត់មិនចង់លាងឈាមនៅខេត្តទេ គាត់បានយកកូនគាត់ទៅលាងឈាមហើយប៉ុន្តែកូនគាត់អត់ស្រួលខ្លួនបន្ទាប់ពីលាងឈាម ហេតុនឹងហើយបានយកមកភ្នំពេញ ហើយពេលយកមកភ្នំពេញគាត់បានយកកូនគាត់ទៅមន្ទីពេទ្យរដ្ធដែរដើម្បីកុំអោយចំណាយលុយច្រើន ប៉ុន្តែនៅតែកូនគាត់អត់ស្រួលខ្លួនបន្ទាប់ពីលាង បានធ្វើអោយគាត់ក្អួត នឹងឈឺក្បាលញាំអត់បានអញ្ចឹងហើយបានគាត់សំររចចិត្តយកកូនគាត់មកកន្លែងខ្ញុំធ្វើការ។ ខាងគ្រូពេទ្យក៏បានសួរនាំពី អាការះកូនគាត់ថាហេតុ អីបានដឹងថាកូនគាត់ខូចក្រលៀន

ម្តាយអ្នកជំងឺឆ្លើយថា គាត់បានឃើញកូនគាត់កាន់តែស្លេកស្លាំងទៅហើយគាត់ឈឺក្បាល នឹងប្រកាច់ទៀតផង បន្ទាប់មកគាត់ក៏បានយកកូនគាត់ទៅពេទ្យកុមានៅខេត្តសៀមរាប បានដឹងថាកូនគាត់ខូចក្រលៀនហើយ ត្រូវលាងឈាមជារៀងរាល់អាទិត្យ ហើយខាងពេទ្យកុមានៅសៀមរាបបានប្រាប់ថាខាងគាត់អត់មានកន្លែងលាងឈាមទេ។ គ្រូពេទ្យក៏បានសួរនាំពី ការស់នៅរបស់ក្មេង ។

ម្តាយអ្នកជំងឺឆ្លើយថា កូនគាត់តែងតែលួចផឹកគ្រឿងកំប៉ុងផ្អែមផ្អែមជារៀងរាល់ថ្ងៃ ហើយ ខាងគ្រូពេទ្យក៏បានសួរទៅប្អូនប្រុសផ្ទាល់គាត់ថាគាត់ចូលចិត្តផឹក ថ្ងៃខ្លះ 2កំប៉ុងក៏មានដែរ ព្រោះផឹកទៅឆ្ងាញ់ហើយបានរង្វាន់ទៀត។

-អញ្ចឹងហើយនាក់ដែលមានកូនមិនថាតូចរឺធំ រឺក៏មនុស្សធំយើងទេ គួចាប់អារម្មណ៏ពីចំណីអាហារដែលយើងញាំចូល នឹង តាមដានសុខភាពជារៀងរាល់ឆ្នាំ កុំចាំដល់ពេលធ្ងន់ហើយបានព្យាបាល។

រូបភាពនេះជាថវិការសប្បុរសជនជួយឧបថ្ថមដល់ប្អូនប្រុសដើមជួយសំរួលដល់ជីវភាពគាត់បានខ្លះ

បើបងប្អូនចង់ជួយប្អូនប្រុសអាចផ្ញើទៅABAម្តាយគាត់បាន

ប្រភពហ្វេសប៊ុក Yee Yee