អ៊ុញនោះ ! វីវរហើយពេលនេះ Madam Da ប្រមានប្តឹងនារីម្នាក់នេះ ក្រោយចោទប្រកាន់នាងថា ជាអ្នកបញ្ជាអោយកូនចៅ ធ្វើវិដេអូហូបធុរ៉េនដៀលអ្នកស្រែ
-

សូមរំលឹកផងដែរថានៅកាលពីប៉ុន្មានថ្ងៃមុនផ្ទុះវិដេអូមួយឃ្លីបដែរតារា Tik Tok ឈ្មោះ Fongly បាននិយាយពាក្យសម្តីដៀលប្រមាថអ្នកស្រែថា« គ្មានលទ្ធភាពទិញធុរ៉េនហូប ដូចអ្នកក្រុង » ខណៈតារា Tik Tok រូបនេះកំពុងតែធ្វើការអោយក្រុមហ៊ុនរបស់ Madam Da ហេតុដូច្នេះហើយទើបមានការយល់ច្រឡំថា រឿងនេះ Madam Da អ្នកបញ្ជាអោយកូនចៅរបស់ខ្លួនបង្កើតឡើងដើម្បីលក់ផលិតផលដាច់ផងដែរ ។ 

ក្រោយផ្ទុះល្បីវិដេអូដៀលអ្នកស្រែរួចឃើញថា Madam Da បានចេញមុខធ្វើការបដិសេធថាខ្លួនជាម្ចាស់ប្រ៊េនមិនបានដឹងរឿងមួយនេះនោះទេ ហើយចំពោះអ្នកដែរបង្កើតបញ្ហាពេលនេះត្រូវបាន Madam Da ធ្វើការបញ្ឃប់ពីការងារហើយ ។ 

ជាក់ស្តែងអ្វីដែរគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ នៅមុននេះបន្តិច យោងតាមការបង្ហោះរបស់អ្នកលក់អនឡាញ Madam Da បានបង្ហោះអោយដឹងដូច្នេះថា ៖« សុំទោសទុកជាមុននេះបានហៅថារៀបគំរោងធ្វើវីដេអូ ហើយសុំនិយាយថានាងខ្ញុំមិនពេញចិត្តជាខ្លាំងទៅដល់ម្ចាស់វីដេអូដែលធ្វើវីដេអូលក្ខណះចោទប្រកាន់នឹងបះពាល់មកដល់ក្រុមហុន ត្រង់ចំនុចថាម្ចាស់ផលិតលជានាក់បញ្ជាធ្វើ សុំចូលរួមដោះស្រាយបញ្ជាក់បើមិនចេញមកដោះស្រាយអោយក្រុមហុនទេសុំធ្វើតាមច្បាប់ ធ្វើវីដេអូជាន់គេ ទាំងដែលមិនមែនជាការពិតដើម្បីឆ្លៀតឪកាសប្រូមូតអីវាន់ខ្លួនឯងសួថាមានភាពជាមនុស្សទេ? ស្របពេលខ្ញុំជាជនរងគ្រោះកំពុងទឹកភ្នែកតែអ្នកមើលមិនឃើញទឹកភ្នែកខ្ញុំសប្បាយអរនឹងការយកផលប្រយោជន៏អោយខ្លួនឯងសួថាមានសីលធម៌ទេ សំនួរមួយទៀតក្រែងបងស្គាល់ខ្ញុំដែរតើថាខ្ញុំជានរណាមនុស្សខ្ញុំបែបណា » ។​

ការបង្ហោះរបស់ អ្នកលក់អនឡាញ Madam Da ខាងលើនេះធ្វើឡើងបន្ទាប់ពីគេបានយកវិដេអូ ដែរមហាជនរិះគន់នោះទៅធ្វើត្រាប់តាមរួចនិយាយថា Mada Da ជាអ្នកបញ្ជាអោយកូនចៅធ្វើ ហើយការនិយាយបែបនេះគឺបានធ្វើឲ្យមានការប៉ះពាល់ដល់ Madam Da និងក្រុមហ៊ុនយ៉ាងខ្លាំងផងដែរ ៕