អ្នកគាំទ្រស្រីៗ ខូចចិត្តចង់កន្លះប្រទេ ក្រោយ វណ្ណដា បង្ហាញមុខមិត្តស្រីជាសាធារណៈ
បើនិយាយពីតារាចម្រៀងរ៉េប វ័យក្មេងលោក វណ្ណដា ជឿជាក់ថាមានប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ជាមិនខាន ព្រោះតារាចម្រៀងរូបនេះមានទេពកោសល្យអស្ចារ្យណាស់លោកអាច និពន្ធ អាចផលិតភ្លេងនិងអាចច្រៀងរ៉េបដោយខ្លួនឯងបានយ៉ាងល្អថែមទៀតផង ។
ដោយឡែកបើយើងក្រឡេកមកមើលជីវិតឯកជនរបស់តារាចម្រៀងវ័យក្មេងរូបនេះវិញឃើញថា នៅកាលពីពេលថ្មីៗនេះលោក វណ្ណដា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីលោកបានបើកបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈជាមួយនិងនារីវ័យក្មេងម្នាក់ដែរមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ។
បន្ទាប់ពីបើកបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈហើយ វណ្ណដា ពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះលែងបានបង្ហោះរូបថតនិងវិដេអូរាំលេងជាមួយនិងមិត្តស្រីរបស់ អមមកជាមួយនិងសារយ៉ាងផ្អែមល្ហែមថែមទៀតផង ៕










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។