អបអរសាទរ ! ក្រោយសាងស្នេហ៍ជាមួយគ្នា ៤ ឆ្នាំពេលនេះ ពិធីការិនី ម៉ៃយ៉ា មានផ្ទៃពោះ ៧ខែហើយ
-

ជឿជាក់ថាប្រិយមិត្តពិតជាបានស្គាល់រួចមកហើយពីពិធីការិនី និងជាតារាសម្តែងដ៏ល្បីឈ្មោះ កញ្ញា ម៉ៃយ៉ា ដែលបច្ចុប្បន្នកំពុងតែមានភាពល្បីល្បាញខ្លាំងមែនទែននៅក្នុងវិស័យសិល្បៈ នាងត្រូវបានមហាជនអ្នកគាំទ្រទទួលស្គាល់ថា ជាតារាស្រីម្នាក់ដែលមានទេពកោសល្យ និងសមត្ថភាពដ៏គួរឲ្យកោតសរសើរផងដែរ ។ 

យ៉ាងណាមិញបើយើងក្រលេកមកមើល ជីវិតឯកជនរបស់តារាស្រីរូបនេះវិញត្រូវបានគេដឹងថានាងបានមានទំនាក់ទំនងស្នេហាជាមួយនិងគូស្នេហ័ដែរមានភេទដូចគ្នាអស់រយៈ ៤ ឆ្នាំហើយតាំងពីពេលចាប់ផ្តើមរហូតមកដល់ពេលនេះគឺទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរនៅតែផ្អែមល្ហែម និងរឹងមាំខ្លាងជាងមុន ។

ជាក់ស្តែងអ្វីដែលគួរឲ្យមានការភ្ញាក់ចាប់អារម្មណ៍នោះគឺ នៅកាលពីពេលថ្មីៗនេះ កញ្ញា ម៉ៃយ៉ា បានបង្ហោះរូបថតនៅក្នុងសភាពមានផ្ទៃពោះប៉ុន្មានសន្លឹក រួចអមមកជាមួយនិងសំណេរដ៏គួរឲ្យភ្ញាក់ផ្អើលដូច្នេះថា ៖​« កាដូ 4ឆ្នាំស្រលាញ់គ្នា គឺកូនទន្សាយនៅក្នុងពោះម៉ាក់ៗ នេះហើយ 7months ទាយមើលថា អូន Girl or Boy  » ។​

បន្ទាប់ពីបានឃើញ ម៉ៃយ៉ា បង្ហោះបែបនេះរួច មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនដែលជាអ្នកគាំទ្រតារាស្រីរូបនេះបានចូលទៅធ្វើការ ខមមិន អបអរសាទរដល់នាងគ្រប់ៗគ្នាផងដែរ៕