នៅចាំទេ! ក្រុមការងារគណបក្សប្រជាជនកម្ពុជាដែលបង្រៀនគូសសន្លឹកឆ្នោតដល់ក្នុងមុង នោះ បានជាប់លេខ១ ទូទាំងប្រទេស ក្នុងសង្កាត់វាលពង់
សីហា
-

ភ្នំពេញ៖ នៅចាំទេ រូបថតមួយសន្លឹកត្រូវបានចែកចាយពេញបណ្តាញសង្គមមុនពេលបោះឆ្នោត ដែលក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលបានចុះបង្រៀនគូសសន្លឹកឆ្នោតដល់ក្នុងមុងតែម្តង ពេលនេះទទួលបានលទ្ធផលខ្លាំងមែន បានជាប់លេខ១ ទូទាំងប្រទេស ដែលមានពលរដ្ឋបោះឆ្នោតជូនរហូតដល់ជាង៩៤%។

យោងតាមរបាយការណ៌បឋមពី គជប បានឲ្យដឹងថា សង្កាត់ វាលពង់ មានភូមិសរុបចំនួម 27 ភូមិ ក្នុងនោះមានចំនួន ១៣ភូមិ ដែលមានភាគរយគាំទ្រពី 95% ដល់ 98.88% មានភូមិចំនួន ១២ ដែលមានភាគរយគាំទ្រពី 91.97% ដល់ 94.60% និងមានភូមិចំនួន ២ ដែលមានភាគរយគាំទ្រចំនួន 88.25% និង 88.66% ។

សង្កាត់វាលពង់ ដែលមានលោក លី ច័ន្ទតុលា ប្រធានគណ:មេធាវី និងជាប្រធានក្រុមការងារចុះជួយឃុំជាមួយនឹងសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា ចំនួន 9419 សំឡេង ត្រូវជា 94.06% ដែលសង្កាត់វាលពង់ ឈរលំដាប់ទី១នៅខេត្តកំពង់ស្ពឺទាំងមូល ឈរលំដាប់ទី១ ពីមុខខេត្តក្រុងចំនួន 12 ឈរលំដាប់លេខ១ ពីមុខឃុំសង្កាត់ធំៗទាំងអស់មួយប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា រូបភាពដែលក្រុមការងារគណបក្សប្រជាជនចុះទៅមូលដ្ឋានភូមិត្រពាំងក្អែក សង្កាត់វាលពង់បង្រៀនគូសសន្លឹកឆ្នោតដល់ក្នុងមុងនោះ ដោយសារតែព្រលប់ទៅហើយ ដោយលោកយាយកំពុងយោលចៅ ខ្លាចមូលខាំ ក៏ក្រុមការងារសម្រេចចិត្តចូលទៅប្រាប់ដល់ក្នុងមុងតែម្ដង៕