សេចក្តីជូនដំណឹងបន្ថែមស្តីពីស្ថានភាពធាតុអាកាស នៅតំបន់សមុទ្រ៖
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០១ - ០៤ ខែកញ្ញា ឆ្នាំ២០២៣។
ក្រសួងបានបញ្ជាក់ថា៖ ដោយយោងតាមការតាមដានស្ថានភាពវិវត្តនៃធាតុអាកាស និងព្យាករណ៍បន្ត ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបដល់សាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើនលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោកនិងរលកសមុទ្រខ្ពស់ៗ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានាដែលអាចកើតមានជាយថាហេតុ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។