សេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ពីតម្លៃប្រេង ពីថ្ងៃ១-១០កញ្ញា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដែលប្រេងសាំងធម្មតាត្រូវលក់៤,៦០០រៀល/លីត្រ និង៤,៧៥០រៀល/លីត្រសម្រាប់ប្រេងម៉ាស៊ូត។ តម្លៃនេះបើប្រៀបធៀបនឹងតម្លៃពីថ្ងៃទី២១ដល់ថ្ងៃទី៣១ ខែសីហា ចំពោះប្រេងសាំងធម្មតាធ្លាក់ចុះ៥០រៀល/លីត្រ និងប្រេងម៉ាស៊ូតកើនឡើង៥០រៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចេញនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។