រដ្ឋនឹងចេញនីតិវិធីថ្មី ដើម្បីផ្ទេរកម្មសិទ្ធអចលនវត្ថុពីឳពុកម្តាយទៅកូន ត្រឹម ៥នាទីប៉ុណ្ណោះ
រដ្ឋ មានគម្រោងរៀបចំដាក់ចេញនូវនីតិវិធីថ្មី ក្នុងការកាត់ឈ្មោះផ្ទេរប្លង់កម្មសិទ្ធិដីធ្លីពីឳពុកម្តាយទៅកូន ដោយប្រើរយៈពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ តាមប្រព័ន្ធឌីជីថល។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តម នឹងស្នើទៅកាន់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសម្របសម្រួលក្នុងការផ្ទេរកម្មសិទ្ធិដីធ្លីពីឳពុកម្តាយទៅកូន (កាត់ឈ្មោះ) តាមប្រព័ន្ធឌីជីថល ដោយត្រូវចំណាយពេលវេលាត្រឹមតែ ៥នាទីតែប៉ុណ្ណោះ។
ឯកឧត្តមបានបន្ថែមថា នីតិវិធីផ្ទេរឈ្មោះកម្មសិទ្ធិនេះ មិនតម្រូវឱ្យចំណាយថវិកាអ្វីទាំងអស់ ដែលមកទល់ពេលនេះ មានការឯកភាពជារួមពីឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដើម្បីជំរុញការងារនេះឱ្យចេញជារូបរាងនាពេលឆាប់ៗនេះ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។