ពិតជាស្មានមិនដល់មែន! រន្ទះបាញ់ផ្ទះ បង្កជាអគ្គិភ័យឆេះផ្ទះគ្មានសល់
Sokli
-

ក្រុងព្រះសីហនុ ៖ មានករណីផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើពីឈើ ត្រូវបានរន្ទះបាញ់ហើយបង្កទៅជាអគ្គិភ័យឆេះអស់ទាំងស្រុង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ កន្លះ ថ្ងៃត្រង់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិក្នុងសង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុថា ពុំមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ គ្រាន់តែខូចខាតអស់ផ្ទះ និងទ្រព្យសម្បតិ្តមួយចំនួន។ ចំណែកអាជ្ញាធរខេត្តព្រះសីហនុបានឲ្យដឹងថា ផ្ទះដែលបានឆាបឆេះខាងលើ ម្ចាស់ឈ្មោះ សឹម ផាន់ណូ មានប្រពន្ធឈ្មោះ សំ ផល្លី អាយុ៤១ឆ្នាំ ហើយពេលរន្ទះបាញ់បង្កជាអគ្គិភ័យនោះ គឺពួកគាត់ដែលមិនបាននៅផ្ទះទេ កុំអីនោះមិនដឹងគ្រោះថ្នាក់យ៉ាងណានោះទេ ។

ប្រភពបន្តថា ទ្រព្យសម្បត្តិដែលឆេះខូចខាតរួមមាន ប្លាទីន៥ជី លុយខ្មែរ៤០០០០០ (បួនសែន) រៀល ប្លង់ដីមួយចំនួន និងកុំព្យូទ័រមួយគ្រឿង ។ បើតាមការចុះស្រាវជ្រាវពីកន្លែងកើតហេតុ អាជ្ញាធរបានបញ្ជាក់ថា ករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋខាងលើ គឺពិតជាបណ្តាលឲ្យរន្ទះបាញ់ពិតប្រាដកមែន ។