ស្ងាត់ៗ! តារាចម្រៀងរ៉េប ជីដេវីត និងអ្នកនាង ទេព បូព្រឹក្ស លេចវត្តមានក្នុងកម្មវិធី Fashion Week Spring/ Summer 2024 នៅឯប្រទេសអ៉ីតាលី
សីហា
-

អ្នកគាំទ្រ ពិតជាមានការភ្ញាក់ផ្អើលមិនតិចនោះទេ កាលពីថ្មីៗនេះស្រាប់តែធ្លាយដំណឹងតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេស ជី ដេវីត ដឹកដៃគូស្នេហ៍ ទេព បូព្រឹក្ស ចូលរួមកម្មវិធី Milan Fashion Week Spring/Summer 2024 ក្រោមការអញ្ជើញរបស់ម៉ាកយីហោលំដាប់មួយដែលកម្មវិធីនេះរៀបចំឡើងនៅប្រទេសអ៊ីតាលី ខណៈក៏ធ្លាយដំណឹងមួយទៀតថាអ្នកទាំងពីរក៏មានកាលវិភាគនៅប្រទេសបារាំងផងដែរ។

យ៉ាងណាមិញ ដំណឹងដែលមហាជនទទួលបាននេះបន្ទាប់ពីហ្វេនផេករបស់តារាចម្រៀងទាំងពីររូបបង្ហើបដំណឹងខ្លះៗនៅលើបណ្តាញសង្គមដោយបានឱ្យដឹងថាកម្មវិធីខាងលើនេះគឺជាកម្មវីធី Fashion Show ដ៏ធំប្រចាំឆ្នាំ ដែលមាន Brand ល្បីៗជាច្រើនបានដាក់បង្ហាញនូវ Collection ថ្មីរបស់ពួកគេ។ កម្មវិធីនេះក៏មានការចូលរួមពីតារា K-Pop និងតារាល្បីៗលំដាប់ពិភពលោកជាច្រើន។

បន្ថែមពីលើនេះអ្នកគាំទ្ររបស់ ជីដេវីត បានឱ្យដឹងទៀតថា លោក ជីដេវីត និងអ្នកនាងទេព បូព្រឹក្ស បានលេចវត្តមានក្នុងកម្មវិធី Fashion Week Spring/ Summer 2024 នៅឯទីក្រុងមីឡាន ប្រទេសអ៉ីតាលី នេះបើយោងទៅតាមការបង្ហោះនៅលើបណ្ដាញសង្គមរបស់អ្នកទាំងពី នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោក ជីដេវីត និងអ្នក ទេព បូព្រឹក្ស ត្រូវបានប្រេន D&G អញ្ជើញអ្នកទាំងពី ជាភ្ញៀវកត្តិយសឲ្យចូលរួមក្នុងកម្មវិធី Milan Fashion Week Spring/ Summer 2024 ដែលជាកម្មវិធីFashionធំបំផុតមួយប្រចាំឆ្នាំ និងមានវត្តមានតារាអន្តរជាតិល្បីៗជាច្រើនក្នុងរដូវកាលនេះ ដូចជា Cara Delevinge, Emma Watson, Scarlet Jonhansson និង Jade Smith ជាដើម។

មិនតែប៉ុណ្នោះ លោក ជីដេវីត និង អ្នកនាងទេព បូព្រឹក្ស ក៏បានសំណេះសំណាលជាមួយ Head of Retail Sale APAC និង President/ CEO of D&G ហើយពួកគាត់ក៏បានអរគុណដល់លោក ជីដេវីត និង អ្នកនាងទេព បូព្រឹក្ស ដែលបានអញ្ចើញចូល ហើយក៏សន្យារថានិងអញ្ចើញអ្នកទាំងពីរមកចូលរួមលើកក្រោយៗទៀត។

គួរបញ្ចាក់ផងដែរថា ជីដេវីត និង អ្នកនាងទេព បូព្រឹក្ស គឺជាតារាចម្រៀងរ៉េបខ្មែរដំបូងគេ ដែលត្រូវបានអញ្ជើញឲ្យចូលរួម កម្មវិធី Fashion Week Spring/ Summer 2024នេះ៕