ក្រុមតារាចម្រៀងរ៉េប ក្មេងខ្មែរ មិនសប្បាយចិត្ត ក្រោយ អាជ្ញាធរជាតិអប្សរា តម្រូវឲ្យរៀបចំឯកសារច្រើន មុនពេលចុះថត
សីហា
-

ក្រុមតារាចម្រៀង Original Song ក្មេងខ្មែរ សុជាតិ និងពន្លឺ តែងតែបង្កើតស្នាដៃថ្មីៗល្អៗសម្រាប់ មហាជនហើយឃើញថាបទចម្រៀងនីមួយៗរបស់ក្រុមចម្រៀងនេះសុទ្ធសឹងតែបង្កប់អត្ថន័យល្អៗ និងបង្ហាញអំពីវប្បធម៌ខ្មែរជាដើម។

យ៉ាងណាមិញ នៅមុននេះបន្តិច ក្រុមតារាចម្រៀង ក្មេងខ្មែរ បានបង្ហោះសារមិនសប្បាយចិត្ត ក្រោយ អាជ្ញាធរជាតិអប្សរា បានតម្រូវឲ្យធ្វើបែបនេះ  ៖ «ពួកខ្ញុំចង់ថតបទបទចម្រៀងនៅប្រាសាទ​ បឹងមាលា​ ហេីយត្រូវសុំច្រេីនដំណាក់កាល​ គេថាពួកខ្ញុំចង់លួចថត​ អត់អន់ចិត្តអីទេ​ តែមានអ្នកណាជួយក្រុមខ្ញុំបានទេ​ ? ខ្ញុំមានឯកសារគ្រប់គ្រាន់ហេីយ​ អាជ្ញាធរជាតិអប្សរា Apsara National Authority » យល់យ៉ាងដែរមានលិខិតសុំអនុញ្ញាតត្រឹមត្រូវហើយ ក៏នៅពិបាកដែរ⁉️ នេះជនជាតិខ្មែរចង់ផ្សព្វផ្សាយរបស់ខ្លួនពិបាកប៉ុណ្ណឹង ទម្រាំបរទេសគេចង់ផ្សព្វផ្សាយវិញម៉េចទៅ។

ក្រោយពេលបង្ហោះសារបែបនេះភ្លាម ក៏មានអ្នកលេងក្នុងបណ្តាញសង្គមជាច្រើនបានសម្តែងការមិនសប្បាយចិត្តទាល់តែសោះ ដោយបានបង្ហាញពីអារម្មណ៍ថា គ្រាន់តែសម្បត្តិជាតិខ្លួនឯងសោះ​ ហេតុអ្វីក៏ពិបាក​ម្ល៉េះ​??ប្រជាពលរដ្ឋរួមទាំងភ្ញៀវទេសចរណ៍ ដែលស្រលាញ់ចង់ផ្សាយឲ្យពិភពលោកបានស្គាល់ប្រាសាទអង្គរនិងប្រាសាទនានា​ប៉ុណ្ណោះ។ បេីពិបាកដូចនេះ​បានជាហេតុ នាំអោយខេត្ត សៀមរាបស្ងាត់ខុសប្លែកពីមុនយ៉ាងខ្លាំង ។ ក្រៅពីសេចក្តីបំភ្លឺ​ តើក្រសួងអាចសំរួលអ្វីខ្លះទៀតបានទេ ? ដើម្បីពួកយើងអាចផ្សព្វផ្សាយងាយស្រួលជាងនេះ ៕