Influencer ល្បីល្បាញ 5 រូបចូលរួមក្នុងកម្មវិធីសម្ពោធ OPPO Find N3 Series ជាសកលនៅក្នុងប្រទេសសិង្ហបុរី
សីហា
-

តើអ្នកទាំងអស់បានរង់ចាំព្រឹត្តិការណ៍សម្ពោធជាសកល OPPO Find N3 Series យូរប៉ុណ្ណាហើយ? ប៉ុន្មានថ្ងៃនេះនៅលើបណ្តាញសង្គម ក៏ដូចជាវេបសាយបច្ចេកវិទ្យាទូទាំងពិភពលោកកំពុងមានការរង្គោះរង្គើគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO បានដាក់សម្ពោធជាសកលនូវ OPPO Find N3 Series ដែលព្រឹត្តិការណ៍នេះធ្វើឡើងក្នុងប្រទេសសិង្ហបុរី កាលពីម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកដំបូងសម្រាប់ក្រុមហ៊ុន OPPO ដែលបានដាក់សម្ពោធជាសកល ព្រមទាំងមានការអញ្ជើញចូលរួមពីបណ្តាស្ថាប័នសារព័ត៌មានបច្ចេកវិទ្យាជាច្រើនប្រទេស កំពូលអ្នក Review ល្បីៗ ព្រមទាំងវត្តមានតារាៗជាច្រើនរូបផងដែរ។ ក្នុងនោះផងដែរសម្រាប់ប្រទេសកម្ពុជា ក៏ឃើញលេចវត្តមាន Influencers ចំនួន 3 រូបគឹ MPJ, Jasmine Hang និង Sopea Reach ព្រមទាំង Tech Influencers ចំនួន 2 រូបគឺ Cher Leng និងស្ថាប័នសារព័ត៌មាន Electronic World Magazine ផងដែរ។

តោះ! ចង់ដឹងថាតើ Jasmine, MPJ និង Sopea Reach បានទម្លាយអារម្មណ៍យ៉ាងដូចម្តេចខ្លះពេលអញ្ជើញចូលរួមព្រឹត្តិការណ៍សម្ពោធ OPPO Find N3 Series?

សម្រាប់ Jasmine បានលើកឡើងថា នេះគឺជាលើកទី1 ដែលបានអញ្ជើញចូលរួមកម្មវិធីសម្ពោធជាសកល និងបានស្គាល់ពីស្មាតហ្វូន Find N3 Series របស់ OPPO គ្រាន់តែឃើញហើយគឺស្រលាញ់ខ្លាំង ជាពិសេសមានអារម្មណ៍ថាវាពិតជាអស្ចារ្យមែនជាមួយកាមេរ៉ា Portrait នៅលើ OPPO Find N3 គឺអាច Zoom Optical បានរហូតដល់ 6X ដែលអាចផ្តិតរូបភាពមកច្បាស់ៗ និងស្អាតខ្លាំងលើសពីការរំពឹងទុក។

ចំណែក Sopea Reach វិញបានលើកឡើងថា ពិតជាភ្ញាក់ផ្អើលខ្លាំងជាមួយកម្មវិធីសម្ពោធសកលរបស់ OPPO Find N3 Series និងជាលើកទី1 ផងដែរ។ លោកក៏បានបន្ថែមថា បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរួចមកគឺដកចិត្តមិនរួចជាមួយនឹងស្មាតហ្វូនលំដាប់កំពូលនេះតែម្តង ជាមួយនឹងអេក្រង់ដ៏ធំ រីឯគុណភាពកាមេរ៉ាវិញថតច្បាស់គ្រប់ពេល។ លើសពីនេះលោកក៏បានបានបន្ថែមថា ប្រសិនជាមាននិស្ស័យលោកប៉ងចង់បានស្មាតហ្វូននេះសម្រាប់បំពេញកិច្ចការងារប្រចាំថ្ងៃផងដែរជាពិសេសគឺ Content Creator ដូចជារូបលោក។

ដោយឡែកសម្រាប់ MPJ ក៏បានលើកឡើងថា នាងពិតជាមានកិត្តិយស និងរំភើបរីករាយដែលបានអញ្ជើញចូលរួមសម្ពោធកំពូលស្មាតហ្វូន Find N3 Series នៅក្នុងប្រទេសសិង្ហបុរីដោយផ្ទាល់ ហើយរឹតតែរំភើបជាមួយស្មាតហ្វូនអេក្រង់បត់ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងលើមុខងារពិសេសៗជាច្រើន ជាពិសេសគឺកាមេរ៉ា រូបរាងឌីហ្សាញងាយស្រួលកាន់ ជាមួយនឹងជម្រើសពណ៌ច្រើនសម្រាប់ជ្រើសរើសផងដែរ។

បន្ទាប់ពី OPPO បានលាតត្រដាងលទ្ធភាពដ៏អស្ចារ្យលើស្មាតហ្វូន OPPO Find N3 Series គឺបានធ្វើឲ្យអ្នកនិយមតាមដានវិស័យបច្ចេកវិទ្យាលាន់មាត់ភ្ញាក់ផ្អើលគ្រប់ៗគ្នាជាមួយនឹងការរចនាយ៉ាងល្អបំផុតទាំងអេក្រង់ខាងក្រៅ និងអេក្រង់ខាងក្នុង ជាមួយនឹងគន្លាក់បត់បែនដ៏ល្អឥតខ្ចោះដែលមិនធ្លាប់មាន ប្រៀបដូចជាបទពិសោធដ៏អស្ចារ្យក្នុងយុគសម័យថ្មីនេះ។

លើកនេះមិនមែន 1 តែមកម្តង 2 ជាមួយនឹងស្មាតហ្វូនអេក្រង់បត់ដែលធ្វើឲ្យពិភពលោករបស់អ្នកញាប់ញ័រ! ចុះអ្នកវិញ តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ជាងគេលើស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ OPPO? សូមកុំភ្លេចតាមដានព័ត៌មានបន្ថែមអំពីស្មាតហ្វូនថ្មីនេះនៅលើផេកផ្លូវការរបស់ OPPO ៕

សូមទស្សនាកម្រងរូបភាពដែលបង្ហាញពីបរិយាកាសក្នុងកម្មវិធីសម្ពោធជាសកល OPPO Find N3 Series ដែលធ្វើឡើងនៅប្រទេសសិង្ហបុរីទាំងអស់គ្នា ៖