វីវហើយ! អ្នកនាងស្រីអូន នឹងចាត់វិធានការតាមផ្លូវច្បាប់ ក្រោយមានអ្នកយកលេខទូរស័ព្ទរបស់ឧកញ៉ា ឈាង រ័ត្ន ទៅប្រើប្រាស់គ្មានការអនុញ្ញាត
សីហា
-

ប្រិយមិត្តជាច្រើនបានជ្រាបហើយថា ស្វាមីអ្នកនាង ស្រីអូន បានទទួលមរណៈភាព ប៉ុន្តែរឿងក្តៅគគុក អ្នកនាងស្រីអូនបាន គំរាមចាត់ការតាមផ្លូវច្បាប់ ក្រោយឃើញលេខទូរស័ព្ទរបស់ឧកញ៉ា ឈាង រ័ត្ន ដែលជាស្វាមីខ្លួនត្រូវបានគេបើកយកទៅប្រើប្រាស់ ដោយគ្មានការអនុញ្ញាតពីអ្នកនាងដែលជាភរិយា។ 

ដូចដែលគ្រប់គ្នាបានដឹងថាអ្នកនាង ស្រីអូន និងឧកញ៉ា ឈាង រ័ត្ន ធ្លាប់់ត្រូវបានទម្លាយថាអ្នកទាំងពីរបានចែកផ្លូវគ្នារស់នៅផ្ទះរៀងខ្លួនក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរនៅមិនទាន់បានលែងលះដាច់ស្រេចទៅតាមផ្លូវច្បាប់នៅឡើយទេ។ ជាងនេះទៀត ក្រោយពីឧកញ៉ា ឈាង រ័ត្ន បានទទួលមរណភាពទៅក៏ធ្វើឱ្យកើតមានូវភាពចម្រូងចម្រាស់ជាច្រើនរវាងគ្រួសារខាងឧកញ៉ា ឈាង រ័ត្ន និងអ្នកនាង ស្រីអូន រហូតមើលមុខគ្នាលែងចំ និងបានក្លាយជាព័ត៌មានក្ដៅពេញបណ្ដាញសង្គម។ 

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះ ស្រីអូន បានប្រកាសច្បាស់ៗថានឹងចាត់វិធានការតាមច្បាប់ក្រោយលេខទូរស័ព្ទរបស់ឧកញ៉ា ឈាង រ័ត្ន មានអ្នកបើកប្រើ ។បន្ថែមពីនោះអ្នកនាង បានអះអាងថាសុំបញ្ឈប់ធ្វើរឿងនេះព្រោះអ្នកនាង និងឧកញ៉ា ឈាង រ័ត្ន មិនទាន់លែងលះគ្នាដាច់ស្រេចនោះទេហើយអ្នកនាងក៏មិនបានដឹងថាអ្នកណាជាអ្នកប្រើទូរស័ព្ទស្វាមីរបស់ខ្លួនដែរ ។

ប្រមាណជាង ១០ថ្ងៃមកនេះស្ថានភាពផ្លូវចិត្តរបស់អ្នកនាង ស្រីអូន នៅមិនទាន់ធូរស្រាលនៅឡើយទេ ដោយក្រុមគ្រូពេទ្យទាមទារឱ្យអ្នកនាងសម្រាកឱ្យបានច្រើន ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រនិងស្រឡាញ់អ្នកនាងមានការសប្បាយចិត្តនោះគឺថ្មីៗនេះគេបានឃើញ ស្រីអូន បានបង្ហោះសារលើកទឹកចិត្តខ្លួនឯងដើម្បីឆាប់បានចាកផុតពីស្ថានភាពអាក្រក់មួយនេះ ។


អ្វីដែលចាប់អារម្មណ៍នោះ អ្នកនាងស្រីអូន បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គម ថាខ្ញុំមិនដឹងថា តេីអ្នកណាម្នាក់ដែលមកប្តូរ ប្រូហ្វែល profile របស់ខ្ញុំទេ ទាំងដែលខ្ញុំមិនបានកាន់ទូរស័ព្ទ (បងប្រុសដកទូរស័ព្ទ) អ្វីដែលសំខាន់នោះ គឹលេខទូរស័ព្ទ ស្វាមីខ្ញុំ លោតសញ្ញាមកថាមានអ្នកបានបេីកលេខប្រេីហេីយ (បញ្ជាក់ទៅអ្នកប្រេីលេខ សុំបញ្ឈប់មុនខ្ញុំប្រេីផ្លូវច្បាប់ ) សូមបញ្ជាក់ថាខ្ញុំ និង ស្វាមី មិនទាន់លែងលះគ្នាតាមផ្លូវច្បាប់ទេ ខ្ញុំនៅមានសិទ្ធគ្រប់យ៉ាង សូមអរគុណសូមបញ្ជាក់ទូរស័ព្ទស្វាមី ឈាងរ័ត្ន មិនបាននៅក្នុងដៃនាងខ្ញុំនោះទេ ហើយក៍មិនដឹងថាអ្នកណាជាអ្នកប្រើដែរពេលនេះ៕