ពេលទៅលេងខេត្តព្រះសីហនុ ពលរដ្ឋអាចប្រើ Wi Fi សាធារណៈ ដោយឥតគិតថ្លៃ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសេវាអ៊ីនធឺណិតសាធារណៈ នៅទីតាំងចំនួន២ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ។
ចាប់ពីពេលនេះទៅ នៅឆ្នេរធំៗចំនួន ២ គឺឆ្នេរអូឈើទាល និងឆ្នេរអូត្រេះ ក្នុងខេត្តព្រះសីហនុ មាន Wi-Fi សាធារណ: ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ។ នេះបើតាមក្រសួងប្រៃសណីយ៍ ដែលប្រាប់ប្រជាពលរដ្ឋជាតិ និងអន្តរជាតិ ស្វែងរកទីតាំង នៅតាមឆ្នេរទាំង ២ នេះ ហើយអាចភ្ជាប់ដោយ QR Code សេវាអ៊ីនធឺណិតនេះបាន តាមរយៈផ្ទាំងរូបភាពដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដើម្បីភ្ជាប់ Wi-Fi។
.jpg?1703926537)

តំណភ្ជាប់សម្រាប់មើលទីតាំង Wi-Fi សាធារណ:របស់ក្រសួង៖ https://mptc.gov.kh/public-wifi/ ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។