លើកមុខមាត់ជាតិណាស់! នៅទីបំផុត ជូលី ល្អហួស បានក្លាយជាម្ចាស់ជ័យលាភី Miss Preteen Junior Idol World 2024
សីហា
-

ម្ចាស់ជ័យលាភី Miss Preteen International Cambodia 2024 គឺត្រូវបានមកលើ ជូរី ល្អហួស តំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Junior Idol World 2024 ដែលរៀបចំឡើងនៅប្រទេសថៃនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ នៅប្រទេសថៃ បងបាននាំយកនូវមកុដដ៏អស្ចារ្យដែលជាការលើកតម្កើងមុខមាត់ប្រទេសយើង👑🇰🇭 យើងមានមោទនភាពណាស់ចំពោះបង។

 ជូរី ល្អហួស បានធ្វើការហ្វឹកហាត់ និង ត្រៀមខ្លួនរួចជាស្រេចពេញដោយភាពជឿជាក់ដើម្បីចូលរួមប្រកួតកម្មវិធីដ៏អស្ចារ្យនេះ ដែលនាងនឹងចេញដំណើរទៅប្រទេសថៃនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ នេះ។

ស្របពេលត្រៀមចេញដំណើរទៅប្រកួត ថ្មីៗនេះ បវរកញ្ញាយុវតី ជូរី ល្អហួស ក៏បានបង្ហោះវីដេអូបង្ហាញឈុតតំណាងជាតិដែលនាងនឹងយកទៅប្រកួតលើឆាក Junior Idol World 2024 នេះជាផ្លូវការហើយ ដែលកំពុងផ្ទុះការចាប់អារម្មណ៍ និង សរសើរខ្លាំងពីមហាជនអ្នកគាំទ្រលើបណ្ដាញសង្គម។

ឈុតតំណាងជាតិនេះ មានឈ្មោះថា «អធិរាជិនីហង្សាវតីស្រីកម្ពុជា» ដែលបានច្នៃរចនាឡើងរំលេចក្បូរក្បាច់បុរាណខ្មែរយ៉ាងស្អាតប្រណីត និង ពោរពេញដោយអត្ថន័យបង្ហាញពីសម្បូរសម្បត្តិវប្បធម៌ខ្មែរ។ តាមរយៈការបង្ហោះនេះដែរ បានឱ្យដឹងថាឈុតដ៏ប្រណីតល្អឯកនេះមានអត្ថន័យថា ៖ «កំពូលក្សត្រិយ៍ នៃអម្បូររាជហង្សក្នុងដែនកម្ពុជា»៕