អ្នកនាង សឿ សុធារ៉ា ប្រកាសលក់ដីជាកេរ្តិ៍របស់បងប្រុស ហុិន រស់ ដើម្បីព្យាបាលជំងឺបងស្រី
សីហា
-

កាលពីជំនាន់ខ្ទង់ឆ្នាំ ២០០០ នៅក្នុងវិស័យសិល្បៈទូទាំងស្រុកខ្មែរទាំងមូល អាចនិយាយបានថា ទាំងក្មេងចាស់ប្រុសស្រី ភាគច្រើនសុទ្ធតែបានស្គាល់ពីកេរ្ដិ៍ឈ្មោះដ៏ល្បាញល្បីរបស់កំពូលតារាភាពយន្តដ៏ឆ្នើម អ្នកនាង សឿ សុធារ៉ា មិនខាន ដោយកាលនោះ អ្នកនាងមិនត្រឹមតែមានទេពកោសល្យយ៉ាងប៉ិនប្រសប់ក្នុងការសម្ដែងបានច្រើនទម្រង់ អាចបកស្រាយច្រៀង និង លេចមុខក្នុងចម្រៀងកាយវិការរាប់មិនអស់ទេ ចំណែកឯរូបឆោមលោមពណ៌ ក៏ស្រស់ផូរផង់ ស្អាតគួរឱ្យគយគន់មិនជិនណាយឡើយ។

តែគួរឱ្យសោកស្ដាយ ខណៈកំពុងទទួលបានប្រជាប្រិយភាពខ្លាំងសម្បើមពីសំណាក់ទស្សនិកជន ត្រឹមតែមួយប៉ប្រិចភ្នែក វាហាក់ក្លាយទៅជាសុបិនមួយដែលយើងធ្លាប់ឆ្លងកាត់ក្នុងជីវិតពិត ពោលគឺបន្ទាប់ពីអ្នកនាង សឿ សុធារ៉ា សម្រេចចិត្តរៀបការជាមួយលោក សាពូន មីដាដា មក ប្រជាប្រិយភាពរបស់អ្នកនាង ហាក់ថមថយចុះបន្តិចម្ដងៗ ដោយកាលនោះ អ្នកនាងត្រូវបែងចែកពេលវេលាមើលថែស្វាមី និង កូន កសាងគ្រួសារមួយប្រកបដោយសុភមង្គល មិនសូវមានពេលវេលាប្រឡូកសិល្បៈដូចកាលពីមុនទៀតឡើយ។

នៅប៉ុន្មានម៉ោងមុននេះ អ្នកនាង សឿ សុធារ៉ា ប្រកាសលក់ដី ជាកេរ្តិ៍របស់បងប្រុស ហុិន រស់ ដើម្បីព្យាបាលជំងឺបងស្រីរបស់ខ្លួន ហើយនិងបានរៀបរាប់យ៉ាងកំសត់ថា ជំរាបសួរបងប្អូនទាំងអស់គ្នា សុខសប្បាយជាទេ?នាងខ្ញុំសូមបង្ខំចិត្តប្រកាស់លក់ដីដែលជាទ្រព្យអនុស្សាវរីយ៍របស់បងប្រុស ហុិន រស់ ដែលផ្តល់មកអោយកូនស្រីនាងខ្ញុំ ពិមានមូលហេតុគឺបងស្រីជាទីអាណិតមានគុណចំពោះខ្ញុំនិងកូនៗនាងខ្ញុំ នាងឈឺ 2ខែហើយ នៅតែមិនធូរសោះ ឥឡូវនេះនាងស្វិតដៃមួយចំហៀងហើយ

“នាងឈឺកៀបសរសៃឆ្អឹងក និងឆ្អឹងស្មា ឬហៅថា លៀនឌីសឆ្អឹង“នាងខ្ញុំសូមដាក់លក់តំលៃ $3500 កាត់ប្លង់ជូន ទំហំដី 10 គុណ 30មេត្តាសូមបងប្រុស ហុិន រស់ កុំប្រកាន់ប្អូនក្នុងកាលៈទេសៈនេះ ។ “ទីតាំងដីនៅកំពង់ឆ្អាំង ភូមិចំការដូងរីស៊ត”នាងខ្ញុំគ្មានជំរើសទេ ទើបហ៊ានលើកដៃហាមាត់ស្នើសុំបងប្អូនទាំអស់គ្នា. បងប្អូនអាចខល់មកនាងខ្ញុំផ្ទាល់លេខ 0964409894៕