ស្ដេចតាន់ realme Note 60 ទូរស័ព្ទលំដាប់ថវិកា មកជាមួយទំហំ RAM ធំរហូតដល់ 12GB* នឹងប្រព័ន្ធការពារជ្រាបទឹក IP64 និង ស្រោបដោយ ArmorShell™ ជាមួយតម្លៃចាប់ពី 99 ដុល្លារ
សីហា
-

realme ដែលជាប្រេនស្មាតហ្វូ នដែលកំពុងរីកចម្រើនលឿនបំផុតរបស់ពិភពលោក បានចេញលក់ស្មាតហ្វូនចុងក្រោយរបស់ខ្លួនគឺ realme Note 60 ដោយកំណត់ស្តង់ដារថ្មីសម្រាប់ភាពធន់ និងដំណើរការខ្លាំង នៅក្នុងទីផ្សារកម្រិតថវិកា។ ជាមួយនឹងបដិវត្តនៃភាពធន់ ArmorShell™ Protection realme Note 60 ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវភាពរឹងមាំដែលមិនអាចប្រៀបផ្ទឹមបាន និងបទពិសោធន៍អ្នកប្រើប្រាស់កម្រិតខ្ពស់ដែលលើសពីការរំពឹងទុក។

ស្វាគមន៍សមាជិកថ្មី realme Note 60 ស្ដេចតាន់ ទូរស័ព្ទលំដាប់ថវិកា មកជាមួយទំហំ RAM ធំ រហូតដល់ 12GB* នឹងប្រព័ន្ធការពារជ្រាបទឹក IP64 វាសន្យាថានឹងបង្កើនបទពិសោធន៍យ៉ាងសំខាន់សម្រាប់អ្នកប្រើប្រាស់នៅ ក្នុងផ្នែកតម្លៃកម្រិតថវិកា។ វាផ្តល់នូវភាពធន់រឹងមាំ និងប្រសិទ្ធភាពខ្ពស់ក្នុងតម្លៃសមរម្យ៖

realme Note 60 មាន 2 ពណ៌គឺ( Voyage Blue ផ្ទៃមេឃ ) និង (Marble black ខ្មៅ ):

RAM ( 12GB*+64GB) តម្លៃ 99$

RAM ( 12GB*+128GB) តម្លៃ 109$

RAM ( 12GB*+256GB) តម្លៃ 139$

ស្តេចតាន់ Armor Shell™

Note 60 មានបំពាក់លក្ខណៈពិសេស ArmorShell Protection ដំបូងបង្អស់របស់ឧស្សាហកម្មស្មាតហ្វូន ដែលជាប្រព័ន្ធរចនាសម្ព័ន្ធកម្លាំងខ្លំាងរឹងមាំ ដែលត្រូវបានរចនាឡើងជាពិសេស ដើម្បីបង្កើនភាពជាប់បានយូរ និងធន់នៃឧបករណ៍។ ប្រព័ន្ធការពានេះរួមបញ្ចូលការកែលម្អសំខាន់ៗចំនួនប្រាំបី៖ រចនាសម្ព័នអាលុយមីញ៉ូមដ៏រឹងមាំ ស៊ុមខាងក្នុងដែករួមបញ្ចូលគ្នា កញ្ចក់រឹងមាំ ការការពារស្រោប ខ្សែបន្ទះសៀគ្វីស្រូបយកភាពឆក់ កាវស្រោបលើសមាសធាតុ ស៊ុមការពារអេក្រង់។

InSeal Design នេះ ធ្វើឱ្យទូរស័ព្ទដូចជាវាត្រូវបានការពារដោយពាសដែកដ៏រឹងមាំ។ភាពប្រសើរឡើងទាំងនេះធ្វើឱ្យ ស្មាតហ្វូន មានភាពធន់នឹងស្ថានភាពធ្ងន់ធ្ងរ ផ្តល់នូវភាពធន់ទៅនឹងការពត់កោង ការទម្លាក់ ការកោសឆ្កូត និងការធានាថា វាបំពេញតាមបច្ចេកទេស IP64 Dust and Water Resistance។

មិនតែប៉ុណ្ណោះ វាបានឆ្លងកាត់ការធ្វើតេស្តគុណភាពយ៉ាងម៉ត់ចត់ជាង 320ប្រភេទ ពី realme។ ក្នុងចំណោមទាំងនេះ ការធ្វើតេស្តចុចប៊ូតុង 1,000,000 ដង និងការធ្វើតេស្តដោត/ដក USB 40,000 ដង បានឈានដល់កម្រិតទ្វេរដង នៃស្តង់ដារឧស្សាហកម្ម។ ដោយសារតែការធ្វើឱ្យប្រសើរឡើងនៃ ArmorShell™ Protection ទាំងនេះ Note 60 ទទួលបានវិញ្ញាបនប័ត្រធានាគុណភាពកម្រិតខ្ពស់ TUV Rheinland ។

ការការពារ ArmorShell™ មិនត្រឹមតែធ្វើឱ្យ Note 60 មានភាពធន់ខ្លាំងប្រឆាំងនឹងការបត់ ពត់ ការធ្លាក់ កោសឆ្កូត និងជ្រាបទឹកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកំណត់នូវស្តង់ដារថ្មីនៃគុណភាពស្មាតហ្វូនកម្រិតថវិកាផងដែរ" លោក Francis Wong ប្រធានផ្នែកទីផ្សារផលិតផលនៅ realme បាននិយាយថា " ArmorShell TM Protection ក៏នឹងមានស្តង់ដារលើផលិតផលជាបន្តបន្ទាប់ទាំងអស់នៅក្នុងស៊េរី C និងស៊េរី Note ។

មុខងារកម្រិតខ្ពស់ និងដំណើរការរលូនល្អ

realme Note 60 សំបូរទៅដោយលក្ខណៈពិសេសដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍៖

ដំណើរការបន្ទះឈីប Octa-Core ដ៏មានអានុភាព៖ ដំណើរការដ៏មានឥទ្ធិពលបំផុតនៅក្នុងជួរតម្លៃរបស់វា — UNISOC T612 ដែលសម្រេចបាននូវស្តង់ដារពិន្ទុ AnTuTu 252597 ដែលអាចដំណើរការនូវមុខងារច្រើនយ៉ាងរលូន និងបទពិសោធន៍លេងហ្គេមកាន់តែប្រសើរឡើងដោយមិនមានភាពយឺតយ៉ាវ។

ការធានាដំណើរការរលូន 48 ខែ៖ ជាមួយនឹង RAM បន្ថែមសរុបហូតដល់ 24GB និង ROM ដល់ទៅ 256 GB និង Al Boost Engine នោះ Note 60 នៅតែរលូនទោះបីជាប្រើប្រាស់បានរយៈពេល 48 ខែក៏ដោយ ដោយធានាបាននូវដំណើរការប្រើប្រាស់បានយូរ។

កាមេរ៉ា 32MP Super Clear ៖ កាមេរ៉ាខាងក្រោយកាន់តែប្រសើរជាមួយនឹងការកើនឡើង 146% នៅក្នុងបរិមាណភីកសែលច្រើនជាងជំនាន់មុន ដែលធានាបាននូវភាពច្បាស់ និងលម្អិត។ ធ្វើឱ្យប្រសើរឡើងជាមួយនឹងក្បួនដោះស្រាយការថតរូបថ្មី វាផ្តល់នូវពណ៌ត្រឹមត្រូវជាងមុន និងលទ្ធផលដែលមើលឃើញកាន់តែប្រសើរ។

ថាមពលថ្មធំ 5000mAh៖ ផ្តល់ថាមពលថ្មប្រើប្រាស់បានយូរ ដែលមានសមត្ថភាពអាចប្រើប្រាស់បានរហូតដល់ 1.8 ថ្ងៃលើការសាកថ្មតែមួយដង ជាមួយនឹងដំណើរការមានស្ថេរភាព សូម្បីតែបន្ទាប់ពី 1000 វដ្តនៃការសាកថ្មក៏ដោយ។

អេក្រង់ 90Hz ផាសកុភាពភ្នែក៖ ផ្តល់នូវបទពិសោធន៍មើលឃើញយ៉ាងរលូន ជាមួយនឹងល្បឿនអេក្រង់រលូន ខណៈពេលដែលផ្តល់នូវការឆ្លើយតបដ៏ប្រសើរ។ អេក្រង់នេះគាំទ្រ Rainwater Smart Touch ដែលធានាបាននូវការគ្រប់គ្រងការប៉ះបញ្ជារធម្មតា និងការដោះសោទូរស័ព្ទ ទោះបីជាដៃសើមក៏ដោយ។

អំពីក្រុមហ៊ុន realme

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេសទូទាំងសកលលោកក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំ។

realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com ។