អ៊ុញនោះ ! ថ្ងៃមុនប្រកាសលែងចង់រស់ ថ្ងៃនេះ អ្នកស្រី ទ្រី ដាណា ប្រកាសរកពេទ្យ ដើម្បីបរិច្ចាគសេរីរាង្គ របស់អ្នកស្រីផ្ទាល់ទៅកាន់អ្នកំពុងត្រូវការ...
Heang
-

បើនិយាយពីឈ្មោះ ទ្រី ដាណា ជឿជាក់ថាមានប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខានថាអ្នកស្រីគឺជាអ្នកជំនួញស្រីមួយរូបដែលមានភាពជោគជ័យខ្លាំំំងគួរឲ្យកោតសម្គាល់ ហើយបច្ចុប្បន្នអ្នកស្រីក៏មានឈ្មោះបោះសម្លេងខ្លាំងតាមរយៈកិច្ចការសប្បុរសធម៍របស់អ្នកស្រី ហើយថែមទាំងទទួលបានការគាំទ្រដូចទឹកបាក់ទំនប់ពីសំណាក់មហាជនក្មេងចាស់នៅក្នុងប្រទេសកម្ពុជាផងដែរ ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះអ្នកគាំទ្ររបស់អ្នកស្រីបានមានការភ្ញាក់ផ្អើលផងដែរ ក្រោយអ្នកស្រីបានបង្ហោះសារមួយម៉ាត់យ៉ាងខ្លីថា ចង់បញ្ចប់ជីវិតរបស់ខ្លួន នៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់អ្នកស្រី ដែលមានចំនួន ហ្វូឡូ ជិត ៥លាននាក់ផងដែរ ។ 

ជាក់ស្តែងនាព្រឹកថ្ងៃទី ១១ មីនា នៅវេលាម៉ោង ១២ : ២១ នាទី អ្នកស្រី ទ្រី ដាណា បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតនៅលើបណ្តាញសង្គម ដោយអ្នកស្រីបានប្រកាសស្វែងរកមន្ទីរពេទ្យដែលបានទទួលសេរីរាង្គ​ ដោយអ្នកស្រីចង់បរិច្ចាគផងដែរ ។

នេះជាខ្លឹមសារទាំងស្រុងដែលអ្នកស្រី ទ្រី ដាណា បានបង្ហោះ ៖« បងប្អូនមានស្គាល់ពេទ្យណាមានទទួល បរិច្ចាគសេរីរាង្គទេខ្ញុំចង់បរិច្ចាគសេរីរាង្គរបស់ខ្ញុំជូន 🙏 ដោយសារបើសិនជាខ្ញុំធ្វើការបញ្ចប់ជីវិតខ្លួនតាមដែរ លោកពូផែវណ្ណៈណែនាំ ខ្ញុំគិតថាមិនមានប្រយោជន៍អ្វីដល់សង្គមទេដូច្នេះខ្ញុំចង់ឲ្យការស្លាប់របស់ខ្ញុំមានប្រយោជន៍ចំពោះបងប្អូនខ្មែររបស់យើងដោយកន្លងមកខ្ញុំបានលះបង់ច្រើនចំពោះសង្គមមួយនេះ😭🙏

ទោះខ្ញុំមិនទទួលបានការសរសើរនិងលើកទឹកចិត្តពីអ្នកណាក៏ដោយប៉ុន្តែខ្ញុំនៅតែបន្តធ្វើគ្រប់សកម្មភាព មិនថាចុះផ្ទាល់រឺតាមបុគ្គលិកទេ ប៉ុន្តែពេលនេះគឺខ្ញុំទៅមុខលែងរួចហើយ។ខ្ញុំបាក់ទឹកចិត្តជាខ្លាំង😭ដោយហេតុថាខ្ញុំលែងមានតម្លៃចំពោះបងប្អូនខ្មែរទៀតហើយ ខ្ញុំធ្វើអ្វីក៏ខ្ញុំខុស ខ្ញុំមិនបានធ្វើក៏ខ្ញុំខុស ដូចនេះ ផែនដីនេះលែងត្រូវការ ឈ្មោះទ្រីដាណាទៀតហើយ😭ខ្ញុំសុំជ្រើសរើសយកសេចក្តីស្លា ប់ ប៉ុន្តែខ្ញុំ សុំស្លា ប់ឲ្យមានន័យនឹងសុំស្លា ប់ដោយការបូជាចំពោះបងប្អូនខ្មែរ😭🙏

កែវភ្នែក ថ្លើមក្រលៀន ក្រពះពោះវៀន សេរីរាង្គកន្លែងណាដែលនៅល្អខ្ញុំនឹងបរិច្ចាគឲ្យបងប្អូនដែលគាត់កំពុងតែត្រូវការ🙏

តាមពិតខ្ញុំមិនចង់ផុសទេប៉ុន្តែដោយសារខ្ញុំសួរទៅខាងគ្រូពេទ្យប៉ុន្មាននាក់ដែរហើយនិងអ្នកដែលនៅជុំវិញខ្លួនខ្ញុំគ្មានអ្នកណាគេប្រាប់ខ្ញុំថាកន្លែងណាដែលមានបរិច្ចាគទេ។ខ្ញុំចង់ដឹងថានៅស្រុកខ្មែរនេះមានដែរឬទេ។ខ្ញុំចង់ បរិច្ចាគជូន🙏🙏🙏 » ៕