ឆេះយន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក នៅព្រលានយន្តហោះ Denver ខណៈអ្នកដំណើរ​ត្រូវបានជម្លៀសខ្លួនចេញយ៉ាងស្លន់ស្លោ...
Heang
-

ឆេះយន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក នៅព្រលានយន្តហោះ Denver ខណៈអ្នកដំណើរ​ត្រូវបានជម្លៀសខ្លួនចេញយ៉ាងស្លន់ស្លោ។ សំណាងដែលមុនកើតហេតុយន្តហោះបកមកចុះចតវិញដោយដឹងថាម៉ាសុីនមានបញ្ហា គ្រាន់ចុះដល់ដីភ្លាម ។ 

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines មួយបានឆាបឆេះនៅព្រលានយន្តហោះនៃទីក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក ដោយគេអាចឃើញអ្នកដំណើររត់ចេញតាមច្រកមួយទៀតឡើងឈរលើស្លាបយន្តហោះក្នុងបំណងគេចខ្លួនពីផ្សែង។

យន្តហោះ Boeing 737-800 ត្រូវបានបង្វែរទៅទីក្រុង Denver ភ្លាមៗបន្ទាប់ពីចាកចេញពី Colorado Springs រដ្ឋ Colorado ខណៈ​យន្តហោះ​កំពុងសំចតទៅ​ច្រក​ទ្វារ​ ម៉ាស៊ីន​យន្តហោះបាន​ឆេះ និងមានផ្សែងខ្មៅបានចាប់ផ្តើមហុយឡើងលើអាកាស សរុបអ្នកដំណើរមាន 172នាក់ គោលដៅយន្តហោះគឺឡើងទៅDallas រដ្ឋTexas យន្តហោះនេះបកត្រលប់ក្រោយមកចុះចតវិញក្រោយហោះឡើងបាន20នាទី ។

អ្នកនាំពាក្យអាកាសយានដ្ឋានបានប្រាប់ភ្នាក់ងារក្នុងស្រុក FOX31 ថា "អ្នកដំណើរត្រូវបានជម្លៀសចេញ ហើយស្លាយរំអិលត្រូវបានដាក់ពង្រាយដើម្បីអោយអ្នកដំណើរសំរូតខ្លួនចុះ" ។នៅមិនទាន់ដឹងពីមូលហេតុនោះទេ ក្នុងវីដេអូមួយទៀតឃើញអណ្តាតភ្លើងឆាបឆេះពីបាតក្រោមផ្នែកខាងស្តាំនៃយន្តហោះ ។ មិនមានអ្នកដំណើររងរបួសនោះទេ ដោយការជម្លៀសគឺធ្វើឡើងលឿន ៗ ដោយសុវត្តិភាព។

ប្រភព៖ the nightly .. abc news / Aplus Tripz