ថង់ទឹកម្រមាត់ ជាសរីរាង្គតូចមួយ ស្ថិតនៅខាងស្តាំក្រោមថ្លើម នៃផ្ទៃពោះរបស់យើង ដោយវាមានមុខងាររក្សា និងបញ្ចេញទឹកប្រមាត់ ដែលជាសារធាតុមួយផលិតដោយថ្លើម ដើម្បីជួយរំលាយខ្លាញ់។


ចំណែកជំងឺថង់ទឹកប្រមាត់ កើតឡើងដោយសារមានកូលេស្ដេរ៉ូល សារធាតុ Bilirubin ច្រើន និង Liver Pigment នៅក្នុងទឹកប្រមាត់។ វាបណ្ដាលឲ្យមានក្រួសក្នុងប្រមាត់ រលាកស្រួចស្រាវ ឬរ៉ាំរ៉ៃ ដោយសារក្រួសក្នុងប្រមាត់។ ក្នុងករណីរោគសញ្ញាធ្ងន់ធ្ងរ ប៉ះពាល់ដល់សុខភាព វេជ្ជបណ្ឌិតអាចផ្ដល់យោបល់ឲ្យកាត់ថង់ទឹកប្រមាត់។



យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះមាននារីម្នាក់បានចេញវិដេអូចែករំលែកបទពិសោធន៍ក្រោយពេលនាងកាត់ប្រមាត់រួច នេះបើយោងតាមសំណេរដែលភ្ជាប់មកជាមួយនិងវិដេអូរបស់នាង បានសរសេរដូច្នេះថា ៖« វិដេអូចែករំលែក ស៊ែរយកបុណ្យផងបងអូន ដេីម្បីអោយអ្នកដែរកាត់ប្រម៉ាត់រួចដូចខ្ញុំបានដឹង ព្រោះល្អណាស់ជាបទពិសោធន៍ផ្ទាល់តែម្ដង👍🏻
ធ្មេចបេីកៗខ្ញុំបាត់បង់ប្រម៉ាត់1ឆ្នាំ7ខែហេីយ តែសុខភាពខ្ញុំល្អធម្មតា ញាំអីបានគ្រប់យ៉ាងមិនមានតមអីទាំងអស់ ដោយសារញាំប្រម៉ាត់ទាកាប៉ាស្រស់ៗនេះឯង » ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោយអោយដល់ចប់ ៖
