ឯកឧត្តមប្រធានាធិបតីអាម៉េរិក ដូណាល់​ ត្រាំ បញ្ចេញបញ្ជីឈ្មោះប្រទេស ដែលផ្អាកយកពន្ធរយៈពេល៩០ថ្ងៃ តែចិនអត់មានក្នុងបញ្ជី
Heang
-

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៩ ខែមេសា បានប្រកាសពីការផ្អាកការអនុវត្តការយក ពន្ធគយលើបណ្ដាប្រទេសភាគច្រើន លើកលែងតែចិនដែលត្រូវបានលោកយកពន្ធ បន្ថែមដល់១២៥ភាគរយ។

ប្រទេសដែលផ្អាកយកពន្ធខ្ពស់រយៈពេល៩០ថ្ងៃនោះ ក្នុងនោះក៏មានប្រទេសកម្ពុជាយើង គឺអនុវត្តយកពន្ធទៅមកត្រឹមតែ១០ភាគរយប៉ុណ្ណោះ រហូតដល់ខែកក្កដា។ ការណ៍នេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានធ្វើសកម្មភាពភ្លាមៗ ស្នើសុំចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធករណីតម្លើងពន្ធលើកម្ពុជា។

ក្រោយប្រកាន់ជំហរតឹងរ៉ឹងអស់រយៈពេលជាច្រើនថ្ងៃជុំវិញផែនការយកពន្ធគយ លោក ត្រាំ បានប្រកាសថា ប្រទេសទាំងឡាយណាដែលមិនបានចាត់វិធានការយកពន្ធសងសឹកប្រឆាំងនឹង ការយកពន្ធរបស់សហរដ្ឋអាមេរិក នឹងទទួលបានលើកលែង ដោយបណ្ដាប្រទេសដែលត្រូវបានលោកប្រកាសយកពន្ធក្នុងកម្រិតខ្ពស់ នឹងត្រូវប្រឈមនឹងការអនុវត្តការយកពន្ធទៅមកត្រឹមតែ១០ភាគរយប៉ុណ្ណោះ រហូតដល់ខែកក្កដា។