ជនដៃដល់បានបង្កប់គ្រាប់ហើតបំផ្ទុះនៅតំបន់ Chanae ខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ មន្ត្រីប៉ូលិស ៤នាក់បានរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

វេលាម៉ោង ១២ និង ១៥ នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែកក្កដា ក្រុមជនមិនស្គាល់មុខមួយក្រុមបានបង្កប់គ្រាប់បែក បំផ្ទុះលើមន្ត្រីនគរបាល (កងវរសេនាធំថ្មើរជើងលេខ៤១) ដែលកំពុងជួយដល់ក្រុមការងារលេខ៤៩ ល្បាតការពារប្រជាពលរដ្ឋ ស្ថិតក្នុងភូមិលេខ៧ ភូមិណាំហូម ឃុំឌូសុងញ៉ូវ ស្រុកចាន់យ៉ាត ខេត្តណារ៉ាធីវ៉ាត់។

ដំបូងឡើយមានមន្ត្រីនគរបាលចំនួន ៤នាក់បានរងរបួសត្រូវបានបញ្ជូនទៅកាន់មនមន្ទីរពេទ្យ។ ជណ្ដើរអាលុយមីញ៉ូមមួយត្រូវបានគេរកឃើឃើញឈរផ្តេកទៅនឹងចរន្តអគ្គិសនី ក្នុងការឡើងបំផ្លាញ ប្រអប់ការពារកាមេរ៉ា CCTV មានកម្ពស់ប្រហែល ៣ម៉ែត្រពីដី ត្រូវបានបំផ្លាញខ្ទេចដោយសារកម្លាំងគ្រាប់បែក។ មានថ្លុកឈាម ព្រមទាំងបំណែកឧបករណ៍បំផ្ទុះ និងឧបករណ៍បំផ្ទុះរាយប៉ាយគ្រប់ទីកន្លែង។ គិតមកដល់ពេលនេះ មិនថាទាហាន មិនថាប៉ូលីសៀម មិនដែលចាប់បានជនដៃដល់ដែលបំផ្ទុះរឺបាញ់ប្រហារសំលាប់ទាហានរឺប៉ូលីសសៀមនោះទេ ៕ ប្រភព៖ Aplus Tripz


